តារា ​ចម្រៀង​ Jimmy kiss ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​មិត្តៗ​យុវវ័យ​មិន​ខុស​​ពី​កញ្ញា កញ្ចនា ប៉ុន្មាន​ដែរ​លើ​ឆាក NYC 2014 អម្បាញ់មិញ​នេះ។
បទ​ចម្រៀង​មួយ​បទ​ធ្វើ ​ឱ្យ​ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​ទះដៃកង​រំពង និង​សរសើរ​មិន​​ដាច់​ពី​មាត់​ដល់​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​គឺ​បទ “Baby I’m Sorry” ដែល​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​ខ្លួន​របស់​លោក មិន​ចម្លង​ពី​គេ។
Jimmy Kiss ជា​តារា​ចម្រៀង​វ័យ​ក្មេង​ម្នាក់​មាន​ទឹក​ដម​សំនៀង​មិញ​ចាញ់​តារា​ចម្រៀង​ រៀម​​ច្បង​​ប៉ុន្មាន​ដែរ។​ លោក​តែង​ចូលចិត្ត​បក​ស្រាយ​បទ​ចម្រៀង​ជា​ការ​តែង​និពន្ធ​ដោយ​ខ្លួនឯង មិន​ចម្លង​ពី​នរណា​ម្នាក់​ពេល​ចូល​រួម​កម្មវិធី​ម្ដងៗ៕
អត្ថបទ៖ អ៊ីង សុឡា