Friday, October 24, 2014

៤ បទ​ របស់ ខាន់ ជេមស៍ The Voice Cambodia យក​ទៅ​ច្រៀង ជាប់​ទាំង​អស់

ប្រភពពី Sabay
បទ ” សំរែក​បេះ​ដូង, ស្ដាយ​ក្រោយ ,គ្មាន​លើក​ទី២ និង បទ មិន​ស្រលាញ់​អាណិត​​បង​ធ្វើ​អ្វី” របស់​តារា​ចម្រៀង ​លោក ខាន់ ជេមស៍ តារា​ចម្រៀង​​ក្នុង​ផលិតកម្ម​សាន់ដេ  ត្រូវបាន​បេក្ខជន​មួយ​ចំនួន​យក​ទៅ​ច្រៀង​នៅ​ក្នុង​ កម្មវិធី​ប្រលង​ចម្រៀង​ស្តង់ដារ​ពិភពលោក The Voice Cambodia។ បេក្ខជន​ទាំង​អស់​​ដែល​ជ្រើស​បទ​ចម្រៀង លោក ខាន់ ជេមស៍ ទៅ​ច្រៀង​សុទ្ធតែ​បាន​​ជាប់​ឈាន​ដល់​វគ្គ​បន្ត​ដូច​គ្នា។



លោក ខាន់ ជេមស៍ បាន​​ប្រាប់ sabay ថា លោក​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល ​ដែល​បទ​ចម្រៀង​របស់​លោក​ត្រូវ​បាន កម្មវិធី The Voice Cambodia របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​យក​ទៅ​ច្រៀង​បែប​នេះ។ លោកខាន់ ជេមស៍ បាន​សរសើរ​នូវ​​សំឡេង បេក្ខជន​ទាំង​នោះ។ លោក​បន្ដ​ថា ពួក​គេ​ទាំង ៣ នាក់ ​ ពិត​ជា​មាន​សំឡេង ល្បី មិន​ចាញ់​តារា​ចម្រៀង​អាជីព​ឡើយ ។

តារា​ចម្រៀង​មាន​កំណើត​មក​ពី​ផលិតកម្ម Rock ម្នាក់​នេះ​ បាន​ដឹង​ឲ្យ​ដឹង​ថា នៅ​ពេល​ ដែល​លោក​ទំនេរ លោក​​តែង​តែ​តាមដាន​កម្មវិធី​ប្រលង​ចម្រៀង​ ខ្នាត​អន្តរជាតិ​នេះ​ជា​និច្ច ​ពិសេស​តាម​ដាន​បេក្ខជន​ដែល​យក​បទ​ចម្រៀង​របស់​លោក​មក​ច្រៀង​តែ​ម្ដង ជា​​មួយ​គ្នា​នោះ​ លោក​​ក៏​​​បាន​ជួន​ពរ​ដល់​​បេក្ខជន​ទាំង​ ៣ ទទួល​បាន​ភាព​ជោគជ័យ​ឈាន​ទៅ​ដល់​វគ្គ​បន្ត​។

មិន​មែន​មាន​តែ​​បទ​ចម្រៀង ខាន់ ជេមស៍ មួយ​ទេ​ The Voice Cambodia ក៏​បាន​លើក​​​​បទ​ចម្រៀង​ល្បីៗ របស់​តារា​ចម្រៀង​ផ្សេង​ទៀត​ផងដែរ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារ The Voice Cambodia សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា The Voice Cambodia មក​ទល់​ពេល​នេះ​ បាន​ដំណើរ​ការ​​ជាង​កន្លះ​ឆ្នាំ​ហើយ ដោយ​មាន​បេក្ខជន​ដាក់​ពាក្យ​ទាំង​ជាង​ ៣ ពាន់​​ នាក់។

កម្មវិធី​​មួយ​​នេះ មាន​ទាំង​អស់ ៤ វគ្គ ក្នុង​នោះ មាន​វគ្គ Pre Audition, Blind Audition, Battle និង វគ្គ Live show ។ នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខនេះ និង​ ឈាន​ដល់​​សប្ដាហ៍ទី ៣ ​វគ្គ Live show ហើយ ដោយ​វគ្គ​ចុង​ក្រោយ​មាន​ទាំង​អស់ ​៦ សប្ដាហ៍ ។

The Voice Cambodia សម្រេច​ជ្រើស​រើស បេក្ខជន តែ​ម្នាក់​ប៉ុណ្ណោះ អ្នក​ដែល​ជាប់​ និង​ ទទួល​បាន​ទឹក​ប្រាក់​១០០លានរៀល ហើយ​និង​ក្លាយ​​ទៅ​ជា​តារា​ចម្រៀង​ជាប់​កុង​ត្រា ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ថែម​ទៀត​ផង៕

0 comments:

Post a Comment