ព្រះសីហនុ៖ នៅថ្ងៃ សុក្រ ទី ៣១ ខែ តុលា ឆ្នាំ ២០១៤ សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម
និង សាព៌ត័មាននៃសាលាដុន បូស្កូ ខេត្តកែប និងខេត្ត ព្រះសីហនុ ព្រមទាំងលោកពុកលី
សំណាង (អធិការ នៃសាលាដុន បូស្កូ កែប) លោកគ្រូ អ្នកគ្រូ បានធ្វើដំណើរទៅកាន់
ឆ្នេរអូត្រេស ក្នុងគោលបំណងសិស្សានុសិស្សបង្កើនចំណងមិត្តភាព ហើយនឹងផ្លាស់ប្តូរបទពិសោធអោយគ្នាទៅវិញទៅមកផងដែរ។
ពួកគេបានទទួលទានអាហារថ្ងៃត្រង់នៅទីនោះ
បន្ទាប់មកក៏បានងួចទឹកសមុត្រ និងលេងល្បែកំសាន្តសប្បាយៗទាំងអស់គ្នា។
ក្រោយពីត្រឡប់មកពីឆ្នេរអូត្រេសវិញសិស្សានុសិស្សខេត្ត កេប រួមទាំងខេត្តព្រះសីហនុ បានធ្វើការប្រកួតកីឡាបាល់ទាត់ ជាមួយសិស្សានុសិស្សស្នាក់ក្នុងសាលាបច្ចេកទេសដុនបូស្កូរ ខេត្តព្រះសីហនុ។ ការប្រកួតនេះប្រព្រឹត្តទៅរយៈពេល ១ម៉ោង ចាប់ពីម៉ោង ៣រហូតដល់ ៤ ល្ងាច ហើយធ្វើឡើងក្នុងបំណងបង្កើនចំណងមិត្តភាព និងដើម្បីសុខភាពផងដែរ។

លិតផលក្រោយ ខាងសិស្សានុសិស្សផ្នែកទំនាក់ទំនងឆ្នាំទី២
(ខេត្ត កេប និង ព្រះសីហនុ) ឈ្នះចំនួនមួយគ្រាប់ គឺ២ ទល់ ១។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ
ក៏មានការប្រកួតកីឡាដែរ ដែរបែងចែកជា ២ ក្រុម គឺ ក្រុមយុវនារី ខេត្តកែប នឹង យុវនារី
ខេត្តព្រះសីហនុ ប្រកួតកីឡា បាល់ទះ ហើយជ័យជំនះបានទៅលើ ក្រុមយុវនារី ខេត្តព្រះសីហនុ។ ចំនែកឯក្រុមយុវជនវិញនោះ ប្រកូតកីឡាបាល់ទាត់
ហើយជ័យជំនះ បានទៅលើ ក្រុមយុវជន ខេត្តកែប។ សិក្ខាសាលានេះប្រព្រឹត្តទៅរយះពេល២ថ្ងៃ
ចាប់ពីថ្ងៃទី៣០ ដល់ ៣១ ខែតុលា ឆ្នាំ ២០១៤។
សក្មមភាពលេងទឹកនៅឆ្នេរ អូត្រេស
អត្ថបទ អ៊ឹម តុលា
0 comments:
Post a Comment