Thursday, November 20, 2014



យូណេស្កូ​មកពីភាសាអង់គ្លេស UNESCO ជាពាក្យបំព្រួញរបស់ United Nations Educational Scientific and Cultural Organization បកប្រែជាភាសាខ្មែរថា​ អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ។ អង្គការនេះជាទីភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិ​ ដែលបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥។ គោលបំណងរបស់ អង្គការនេះគឺបង្រួបបង្រួមអោយមានសន្តិភាព ស្ថេរភាព ដោយលើកតំកើងមានកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ វិទ្យាសាស្រ្ត និង វប្បធម៌ ជាពិសេសការគោរពជាសកល ដើម្បីអោយមាន យុត្តិធម៌ មានការគោរពច្បាប់ និងសិទ្ធិមនុស្ស។
យូណេសស្កូមានសមាជិក ១៩៣ ប្រទេស​ និង​ ៦ សមាគមន៍។ អង្គការនេះមានទីតាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានការិយាល័យ ចំនួន ៥០ផ្នែក វិទ្យាស្ថាននិងមជ្ឈមណ្ឌលពិសេសៗជាច្រើន នៅទូទាំងពិភពលោក។

ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការនេះនៅឆ្នាំ ១៩៥១ ហើយបានបើកការិយាល័យនៅឆ្នាំ១៩៩១។

0 comments:

Post a Comment