Friday, October 24, 2014

ប្រភពពី Dap_News
ភ្នំពេញៈ ជនសង្ស័យត្រូវបានកម្លាំងមានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើ សកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះជាសិស្សសាលាម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១៣ និង ៥០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ នៅចំណុចតារាងបាល់ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនខាងលើ មានឈ្មោះ ថា សេងថង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ឆយ ច័ន្ទសារិន ភេទបុ្រស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ៕

0 comments:

Post a Comment