Friday, October 24, 2014

ប្រភពពី Looking TOday
ភ្នំពេញ៖ តារាសម្ដែងល្បីល្បាញ ពូកែខាងសម្រក់ទឹកនេត្រា ស្ទើរគ្រប់រឿងកញ្ញា នី មុនីនាថ បានពើបប្រទះរឿងរ៉ាវ អាស្រូវជាច្រើន នាពេលបច្ចុប្បន្ននេះ ខណៈទើបតែត្រូវបាន គេបង្ហើបថា នាងបណ្ដើរប្រុសក្មេង ជាមនុស្សភេទទី៣ (ខ្ទើយ) ធ្វើឲ្យនាងក្ដៅចុងច្រមុះ នឹងព័ត៌មាននេះ ជាពន់ពេក ហើយបានចេញមុខភ្លាមៗ មិនបង្អង់យូរឡើយ។ ព័ត៌មានជាបន្តបន្ទាប់ បានបន្សាបរឿងរ៉ាវមិនល្អ ពីនាងបានច្រើនគួរសម ។
ប៉ុន្តែថ្មីៗនេះ នី មុនីនាថ ត្រូវបានប្រភពដ៏កក់ក្ដៅមួយ បានបង្ហើបថា នាងមានរឿងរ៉ាវថ្មីៗ មកទៀតហើយ គឺកំពុងតែលូកថ្លើមស្រីស្រស់ រត់ចោលទ្រនំស្នេហ៍ សុគន្ធ នីសា ជាតារាចម្រៀង ល្បីល្បាញ ក្នុងផលិតកម្ម ថោន និងត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងស្រី សុភាពរាបសារ គ្មានរឿងរ៉ាវអាស្រូវឡើយ។ ប្រភពដដែល បាននិយាយថា នី មុនីនាថ ទើបតែស្គាល់បុរសម្នាក់ ជាអាណិកជនអាម៉េរិក ជាគូស្នេហ៍ថ្មី របស់សុគន្ធ នីសា ជាបុរសម្នាក់ ដណ្ដើមសុគន្ធ នីសា ពីកវីអភ័ព្វស្នេហ៍ លោក សុខ ជំនោរ ។
ក្រោយស្គាល់គ្នា មិនបានប៉ុន្មានថ្ងៃផង ស្រាប់បុរសអាម៉េរិកម្នាក់នោះ បានទិញទូរស័ព្ទ iPhone 6 ឲ្យ នី មុនីនាថ ប្រើប្រាស់ភ្លាមៗ ទាន់ចិត្តក្ដៅតែម្ដង ។ រីឯ នី មុនីនាថ វិញក៏ពេញចិត្តពេញថ្លើម ញញឹមញញែម បិទមាត់មិនជិតឡើយ ក្រោយទទួលវត្ថុអនុស្សាវរីយ ជាទីគាប់ចិត្តនោះ ។ ប្រភពព័ត៌មានខាងលើ បានបង្ហើបឲ្យដឹងទៀតថា ថ្ងៃបន្ទាប់មកទៀត នី មុនីនាថ បានទៅ KTV Venes ជាមួយបុរសនោះតែពីរនាក់តទល់ ដោយគ្មានវត្តមានម្ដាយរបស់នាងទៅជាមួយឡើយ ។ ផ្ទុយស្រឡះពីពេលមុនដែល នី មុនីនាថ តែងតែស្ពាយម្ដាយតាមជានិច្ច ។
រីឯបុរសតាមស្នេហ៍ នី មុនីនាថ នោះមិនមែនជាបុរសទំនេរឡើយ ព្រោះមិនទាន់ដាច់ស្រឡះពី សុគន្ធ នីសា ឡើយ តែគេហាក់ចង់ប្រលោមស្នេហ៍ តារាល្បីក្នុងស្រុកខ្មែរ ឲ្យអស់ ឬយ៉ាងណា? ព្រោះលោកជាអ្នកស្ពនស័រ ដ៏ល្បីឈ្មោះ លើទឹកដីអាម៉េរិក គ្មានអ្នកណា ដែលលោកធានាហើយ មិនបានជាន់ដីអាម៉េរិកទេ ។ ដូចនេះគ្រាន់តែលោកយកប្រាក់ធ្វើជានុយនោះ អាចស្ទូច បានបេះដូងនារីៗ ជាច្រើនក្នុងស្រុក មិនថាល្បី ឬមិនល្បីដោយងាយ ។ រីឯតារាចម្រៀងស្រី សុគន្ធ នីសា មិនបានដឹងរឿងរ៉ាវ អស់ទាំងនេះនៅឡើយ ព្រោះនាងរវល់ជាមួយអាជីព គ្មានពេលទំនេរ ដើរស៊ើបរឿងរ៉ាវអស់ទាំងនេះឡើយ ។
ចំណែកតារាសម្ដែង នី មុនីនាថវិញ ក៏មិនមែនទំនេរដែរ នាងត្រូវបានប្រភពដទៃ បានបង្ហើប ថាជិតដល់ថ្ងៃភ្ជាប់ពាក្យភ្ជាប់សម្ដី ជាមួយបុរសម្នាក់ ផ្សេងទៀត ក្នុងពេលឆាប់ៗនេះហើយ ។ តែរឿងរ៉ាវ ទាំងអស់នេះ ហាក់ប្រទាក់ក្រឡាគ្នា ដូចក្នុងរឿងភាគចិន ខណៈតួអង្គហាក់មានសភាព រញ៉េរញ៉ៃ រកបកស្រាយមិនត្រូវ ។
ជុំវិញព័ត៌មានដ៏រសើបនេះ គេហទំព័រ Looking TODAY មិនទាន់អាចសុំការបំភ្លឺ ពីតារាសម្ដែងល្បី នី មុនីនាថ ក៏ដូចជាតារាចម្រៀងសំនៀងស្រទន់ សុគន្ធ នីសា បានទេក្នុងពេលនេះ ៕
Photo by LookingTODAY

0 comments:

Post a Comment