អង់គ្លេស៖ ស្រីម្នាក់ត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំ បន្ថយភាព ទុក្ខព្រួយដើម្បី ប្រឆាំងនឹងជំងឺភ័យខ្លាច មុខម្ចាស់កម្មវិធី X Factor លោក Simon Cowell។ អ្នកមានឥទ្ធិពលផ្នែកតន្ត្រី លោក Simon Cowell បានផ្តល់សេចក្តីរាយការណ៍ថារូបលោក ចងជួបស្ត្រីម្នាក់ដែលអះអាង ថាបានទទួលរងនូវជំងឺ ភ័យក្លាចនៅពេលឃើញ មុខរបស់លោកនោះ។ ស្ត្រីកូន៣វ័យ៤២ឆ្នាំ អ្នកស្រី Michelle Hall រស់នៅក្នុងទីក្រុង Houghton-le-Spring ប្រទេសអង់គ្លេសបាន ចាប់ផ្តើមមានជំងឺភ័យខ្លាចធ្ងន់ធ្ង គ្រប់ពេលដែលបានឃើញ មុខរបស់លោក Simon Cowell អស់រយៈពេលជិត មួយទសវត្សរ៍កន្លងមកហើយ។ Michelleបាននិយាយថាគាត់បានទទួលរងជំងឺភ័យខ្លាច មុខគណៈកម្មការ X Factorម្នាក់នេះយ៉ាងអាក្រក់ ហើយវាអាចបំផ្លាញ់ជិវិត របស់គាត់បាន។បច្ចុប្បន្នជំងឺចម្លែកមួយនេះកំពុង តែធ្ងន់ធ្ងទៅៗរហូតគ្រូពេទ្របានចេញ វេជ្ជបញ្ជាឲ្យប្រើថ្នាំបន្ថយ ការភ័យខ្លាចដើម្បីប្រឆាំង និងជំងឺខ្លាចមហាសេដ្ឋរូបនោះ។ អ្នកស្រីនិយាយថា កូននិងប្តីរបស់គាត់ចូលចិត្តមើលកម្មវិធី X Factor ណាស់ធ្វើឲ្យគាត់ត្រូវរត់គេចពីពួគ គេព្រោះតែក្លាយឃើញ មុខលោក Simon Cowell បណ្តាលឲ្យគេភ័យរន្ធត់៕
ប្រភពពី looking Today
0 comments:
Post a Comment