ប្រភពពី Sabay
Audi បានដាក់បង្ហាញរថយន្តប្រណីត Audi Q5 ស៊េរីឆ្នាំ ២០១៥ ដែលនឹងវាយលុកទីផ្សារប្រទេសកម្ពុជានៅចុងឆ្នាំនេះ។ រថយន្តនេះ ក្រុមហ៊ុនអះអាងថា ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់គ្រួសារទាន់សម័យ។
Audi បានដាក់បង្ហាញរថយន្តប្រណីត Audi Q5 ស៊េរីឆ្នាំ ២០១៥ ដែលនឹងវាយលុកទីផ្សារប្រទេសកម្ពុជានៅចុងឆ្នាំនេះ។ រថយន្តនេះ ក្រុមហ៊ុនអះអាងថា ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់គ្រួសារទាន់សម័យ។
លោក Laurent Genet នាយកគ្រប់គ្រង Automotive Asia ឲ្យដឹងថា Q5 ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់គ្រួសារថ្មីថ្មោង ដែលត្រូវការប្រភេទរថយន្តដែលមានភាពទាក់ទាញ និងទាន់សម័យ។
Q5 ដំណើរការដោយ ៤ ម៉ាស៊ីនប្រើសាំង ជាមួយបច្ចេកវិទ្យា Direct Fuel injection និងប្រព័ន្ធ Turbocharging និង Audi Valve Lift ដែលជំរុញការបើកបរមានសន្ទុះលឿននិងមានលំនឹងល្អ។ Q5 សន្សំសំចៃបំផុតដោយ ១០០ គីឡូម៉ែត្រប្រើថាមពលអស់ជិត ៨ លីត្រប៉ុណ្ណោះ។
លោក Laurent Genet អះអាងថា Q5 នឹងក្លាយជាគូប្រជែងរថយន្តប្រណិតដទៃទៀតដូចជា Macan របស់ Porsche, X3 របស់ BMW និង GLK របស់ Mercedez-Benz ជាដើម។ Audi Q5 ត្រូវគេបញ្ជាក់តម្លៃលក់ចាប់ពី ៨ ម៉ឺនដុល្លារដោយមានការធានារយៈពេលពីរឆ្នាំ។ រថយន្តនេះគ្រោងនាំមកលក់លើទីផ្សារប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៤ នេះ។
0 comments:
Post a Comment