ជម្ងឺវីរុសអ៊ីបូឡា កាលពីមុនត្រូវបានគេស្គាល់ថាជា ជម្ងឺក្ដៅខ្លួនមួយដែលធ្វើ អោយបាត់បង់ឈាម ខ្លាំង។
វាមានសភាពធ្ងន់ធ្ងរ និងជាញឹកញាប់គឺ សម្លាប់ជីវិតមនុស្ស។ ចាប់ផ្ដើមមានអត្រា ស្លាប់ ឈានដល់ ៩០%។ចាប់ផ្ដើមកើតឡើងដំបូងនៅភូមិដាច់ស្រយាល មួយចំនួននៅតំបន់អាហ្វ្រិក កណ្ដាល
និង ខាងលិច នៅក្បែរតំបន់ព្រៃត្រូពិច។ វីរុសត្រូវបានបញ្ជូនទៅមនុស្សពីសត្វព្រៃ និងរីករាលដាលទៅមនុស្សជាភាគធំតាមរយៈការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
សត្វប្រចៀវ ក្នុងពូជអម្បូរ (Pteropodidae) ត្រូវបានចាត់ទុកថាជាមូលហេតុបង្កឲ្យមាន វីរុសអ៊ីបូឡា។អ្នកជម្ងឺដែលឈឺធ្ងន់ធ្ងរត្រូវការការថែទាំយ៉ាងខ្លាំង។ គ្មានវ៉ាក់សាំង ឬការព្យាបាលជា ផ្លូវការណាដែលមានសុពលភាពសម្រាប់ការព្យាបាលទេ។
១. ការចម្លង
អ៊ីបូឡាត្រូវបានបញ្ជូនទៅមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងឈាម ,
វត្ថុរាវ,
សារធាតុរាវនៃសរីរាង្គ
និងរាងកាយនៃសត្វដែលបានឆ្លងជម្ងឺ។ នៅអាហ្វ្រិក ការឆ្លងត្រូវបាន កត់ត្រាទុកតាមរយៈការចាត់ចែងសាកសពនៃសត្វដែលមានដូចជា
ស្វាឳ ប្រចៀវស៊ីផ្លែឈើ ស្វា ថនិកសត្វម្យ៉ាងស្រដៀងឈ្លូស និងកាំប្រមា ដែលសត្វទាំងនេះបានឈឺ
និងស្លាប់នៅព្រៃ។ក្រោយមក អ៊ីបូឡាបានរីករាលដាលទៅក្នុងសហគមន៍តាមរយៈការចម្លងពីមនុស្សទៅមនុស្ស ជាមួយនឹងការចម្លងដែលបណ្ដាលមកពីការប៉ះពាល់ផ្ទាល់
(ស្នាមរបួស) ដែលមានឈាម សារធាតុរាវនៃសរីរាង្គរបស់អ្នកជម្ងឺ និងប៉ះពាល់ដោយប្រយោលជាមួយបរិស្ថាន ដែលឆ្លងជា មួយសារធាតុរាវទាំងនោះ។
២.រោគសញ្ញា
- ការលេចឡើងនៃការក្ដៅខ្លួន
- អស់កម្លាំងខ្លាំង
- ឈឺសាច់ដុំ
- ឈឺក្បាល
- ឈឺបំពង់ក
៣.វ៉ាក់សាំង និងការព្យាបាល
គ្មានវ៉ាក់សាំងជាផ្លូវការណាកំពុងមាន និងអាចប្រើប្រាស់បានក្នុងពេលបច្ចុប្បន្នទេ។
វ៉ាក់សាំងមួយចំនួនត្រូវបានពិសោធន៍ ប៉ុន្ដែគ្នាមួយណាអាចយកមកប្រើបាននៅឡើយទេ។ អ្នកជម្ងឺធ្ងន់ធ្ងរត្រូវការការថែទាំងយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត។
អ្នកជម្ងឺជាញឹកញាប់បាត់បង់ជាតិទឹកក្នុងខ្លួន និងត្រូវការផ្ដល់ទឹកផឹកដែលមានផ្ទុកសារធាតុ
អេលីតត្រូលីត ឬ សារធាតុដែលជ្រាបចូលតាមសរសៃវ៉ែន។
៤.ការការពារ និងគ្រប់គ្រង
សត្វស្រុកត្រូវថែទាំ និងសម្អាតអនាម័យជាប្រចាំសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូកស្វាដែលមិនមានជម្ងឺ។
ប្រសិនបើការចាប់ផ្ដើមនៃជម្ងឺត្រូវបានសង្ស័យ តំបន់នោះគួរ ត្រូវបានពិសោធន៍ភ្លាមៗ
ការកប់សាកសពសត្វត្រូវធ្វើដោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត ដើម្បីកាត់បន្ថយការ ប្រថុយប្រថាននៃការឆ្លងពីសត្វទៅមនុស្ស។ ឃុំឃាំងការធ្វើដំណើររបស់សត្វពីកសិដ្ឋាន ដែលឆ្លងជម្ងឺទៅតំបន់ផ្សេងទៀត។ មនុស្ស ក្នុងអំឡុងពេលដែលវាក់សាំង និងការព្យាបាលមិន ទាន់រកឃើញ ការលើកកម្ពស់ការយល់ដឹងនៃវីរុសអ៊ីបូឡា
ជាវិធីតែមួយគត់ដើម្បី កាត់បន្ថយការឆ្លងទៅមនុស្ស។
0 comments:
Post a Comment