សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​នារី Girls’ Generation Yoona នឹង​​ចូល​ប្រឡូក​ការ​សម្ដែង​ខ្សែ​ភាពយន្ដ​ខ្នាត​ធំ​ដំបូង​ក្នុង​​រឿង “Goodbye Ani” ។
បើ​ទោះ​ជា​ដំបូង​ YoonA ត្រូវ​បាន​ទាក់ទង​ឲ្យ​សម្ដែង​ជា​តួ​ឯក​ក្នុង​ភាពយន្ត​ភាគ​កូរ៉េ “Nodmae Cantabile” ក៏​ដោយ តែ​ឥលូវ​តារា​វ័យ​ ២៤​ឆ្នាំ​រូប​នេះ បាន​បោះបង់​ឱកាស​នេះ ដើម្បី​ងាក​មក​សម្ដែង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ “Goodbye Ani” វិញ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ផលិតកម្ម​ SM Entertainment នា​ដើម​សប្ដាហ៍​នេះ។
ក្រោម​ការ​សហការ​ផលិត​ដោយ​ក្រុមហ៊ុន​ចិន និង​កូរ៉េ “Goodbye Ani” ជា​រឿង​ប្រភេទ​មនោសញ្ចេតនា​បែប​កំប្លែង​ដែល Yoona នឹង​សម្ដែង​រួម​គ្នា​ជាមួយ​តារា​សម្ដែង​តៃវ៉ាន់ Eddie Peng។ ​រឿង​នេះ​​ដឹក​នាំ​សម្ដែង​ដោយ Kwak Jae Young ដែល​​ធ្លាប់​ដឹក​នាំ​​រឿង​ល្បីៗ​ជា​ច្រើន​ដូច​ជា​រឿង “My Sassy Girl”, “The Classic” ជា​ដើម។
“Goodbye Ani ” ​នឹង​​អាច​ចេញ​បញ្ចាំង​នៅ​ដើម​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ៕
ប្រែ​សម្រួល៖វាចារ
ប្រភព៖
channelnewsasia