ព្រះសីហនុ ថ្ងៃទី ២៥ ខែ តុលា
ឆ្នាំ ២០១៤ ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងសណ្ឋាគារ រួមទាំងក្រុមការងារទាំងអស់របស់
សណ្ឋាគារ Moon Julie Hotel បានជួបជុំគ្នាក្នុងគោលបំណង ដើម្បីចុះទៅសម្អាតបរិស្ថានឆ្នេរអូឈើទាល។
ដែលព្រឹត្តការណ៍នេះចាប់ផ្តើមពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៥ ល្ងាច
ដែលធ្វើការសម្អាតចាប់ពី បណ្តោយផ្លូវ២៣ តុលា រហូតទៅដល់ឆ្នេរសមុទ្រ
ហើយបន្តសម្អាតតាមឆ្នេរសមុទ្រ ហើយបកមកទីតាំងដើមវិញ។ តាមសម្តីរបស់លោក Op Sarom (អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ Moon Julie Hotel) បាននិយាយថា ការសម្អាតនេះគឺបង្កើតឡើងក្នុងគោលបំណងរូមគ្នាដើម្បីបដិសណ្ឋារកិច្ច ទីក្រុងស្អាត
រមណីដ្ឋានស្អាត សេវាល្អ។
សម្រាប់ព្រឹត្តការណ៍នេះផងដែរលោកក៏បានបញ្ជាក់បន្ថែមទៀតថាសកម្មភាពនេះបង្កើតឡើងដើម្បីអោយភ្ញៀវជាតិ
នឹង អន្តរជាតិដឹងថាឆ្នេរសមុទ្ររបស់យើងជាឆ្នេរស្អាត។
ហើយយោងតាមគោលគំនិតរបស់មន្ទីទេសចរណ៏គឺបរិស្ថានស្អាតគឺចាប់ផ្តើមពីយើងទាំងអស់គ្នា។ដោយឡែកតាមមតិនឹងប្រសាស្រ្តស្រដៀងនេះផងដែរ
លោក ប្រធានមន្ទីទេសចរណ៏បានបកស្រាយលម្អឹតប្រាប់ថា៖ កត្តាដែលធ្វើអោយមានសម្រាមនៅលើឆ្នេររួមមាន
២ ចំនុចធំៗ ដែលចំនុចទីមួយនោះគឺមកពី អជីវករ និង ទីពីរ គឺ ភ្ញៀវទេសចរណ៍។ ហើយគោលបំណងនៃការសម្អាតឆ្នេរនេះធ្វើឡើងដើម្បី៖ជានិមិត្តរូប និង ជាគំរូសម្រាប់ម្ចាស់អ្នកលក់ដូរ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ដែលមកកម្សាន្តនៅឆ្នេរអូឈើទាលនេះ
អោយមានការយកចិត្តទុកដាក់និងចូលរួមសម្អាតទាំងគ្នាដើម្បីបរិស្ថាន
ដើម្បីធ្វើយ៉ាងណាអោយឆ្លើយតបទៅនឹងឆ្នេរសមុទ្រកម្ពុជាដែលជាប់ជាឆ្នេរសមុទ្រស្អាតជាងគេបំផុតនៅលើពិភពលោកនេះ។
ជាចុងក្រោយ ខ្ញុំសុំអំពាវនាវអោយចូលរួមទាំងអស់គ្នា មិនថាសណ្ឋាគារ Moon Julie ទេ ប៉ុន្តែគឺសុំគ្រប់ស្ថាប័នទាំងអស់គ្នា
ហើយមន្ទីទេសចរណ៍ ខេត្តព្រះសីហនុស្វាគមន៍ជានិច្ច ក្នុងការសហការ
សំអាតបរិស្ថានឆ្នេរ!!!
ដូចឆ្នេះពួកយើងទាំងអស់គ្នាត្រូវចងចាំថា
“បរិស្ថានស្អាតគឺចាប់ផ្តើមពីយើងទាំងអស់គ្នា”។
0 comments:
Post a Comment