Thursday, March 5, 2015

Amatak Photography



Sweet Love heart emoticonlocation:@Sihanouk Ville
Service: Pre Wedding , Outdoor , Indoor , All Event

Pleas Call us : 016 795500 , 087 980607




Wednesday, February 11, 2015

ភាព​ស្រស់​សង្ហា​ វ័យ​ក្មេង​ ​​ទេពកោសល្យ​ច្រៀង​ និង​សម្ដែង​ដ៏​ប៉ិនប្រសប់​ធ្វើ​ឲ្យ​តារា​ Kpop ​ល្បីល្បាញ​ស្ទើរ​គ្រប់​កន្លែង​ជុំវិញ​ពិភពលោក។ ​​កេរ្តិ៍ឈ្មោះ​នេះ​ក៏​ឲ្យ​ពួកគេ​ទទួល​បាន​មក​វិញ​នូវ​ប្រាក់​ចំណូល​ដ៏​ក្រាស់ក្រែល​សម្រាប់​បំពេញ​ភាព​ហ៊ឺហា​ក្នុង​នាម​ជា​តារា​ល្បី​ផង​ដែរ។ ​​ខាងក្រោម​នេះ​ជា​ឈ្មោះ​តារា​ ​Kpop ​១០ ​រូប​ដែល​មាន​បំផុត។
១. ​​Park Jae-Sang (PSY)
Park Jae-Sang ​ដែល​គេ​ស្គាល់​ថា ​ជា​ PSY ​នោះ​បាន​បង្កើត​កំណត់ត្រា​ថ្មី​នៅ​លើ​ Youtube ​និង​ទទួល​ជោគជ័យ​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​តាម​រយៈ​បទ​ចម្រៀង​ល្បី​របស់​ខ្លួន​ “Gangnam Style”។ ​​ជោគជ័យ​នេះ​បាន​នាំ​ចំណូល​ដល់​ម្ចាស់​បទ​ “Gentleman” ​​យ៉ាង​សម្បើម​ពី​ការ​លក់​បទ​ចម្រៀង​របស់​ខ្លួន​ទាំង​ស៊ីឌី ​លើ​ iTunes ​និង​សិទ្ធិ​ទិញ​លក់​តន្ត្រី​ផ្សេង​ទៀត។ ​​PSY ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រហែល​ ៤៥ ​លាន​ដុល្លារ​ ​ជាប់​ជា​តារា​ Kpop ​ដែល​មាន​បំផុត។ ​

២. ​​​​​​Choi Siwon
ជា​កូន​​សេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​ Boryung Medience ​ស្រាប់​ Siwon ​​ត្រូវ​គេ​វាយ​តម្លៃ​ថា ​ជា​តារា​​ Kpop ​មាន​បំផុត​ទី​ ២ ​បន្ទាប់​ពី​ PSY​​ (ទ្រព្យ​សម្បត្តិ​មិន​បាន​បញ្ជាក់)។ ​​នេះ​ក៏​ដោយ​សារ​តែ​រូប​រាង​ស្រស់​សង្ហា​របស់​គេ​ដែល​ជា​រឿយៗ​សមាជិក​ក្រុម​ Super Junior ​រូប​នេះ​តែង​លេច​មុខ​លើ​ឆាក​តន្ត្រី​ ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ ​​វេទិកា​បង្ហាញ​ម៉ូដ ​និង​ស្ប៉ត​ពាណិជ្ជកម្ម​ក្នុង​និង​ក្រៅ​ប្រទេស។

៣. ​​Jung Ji Hoon ​(Rain)
តួ​ឯក​ប្រុស​​រឿង​ “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍”​ ​រូប​នេះ​គឺ​ជា​តារា​ចម្រៀង​​ និង​​តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ​ដែល​​ត្រូវ​បាន​ជ្រើស​ចូល​សម្ដែង​ភាពយន្ត​ហូលីវូដ​ “Ninja Assasin” ​ទៀត​ផង។ ​​ចំណូល​របស់​គេ​ក៏​បាន​មក​មិន​តិច​ដែរ​ បើ​គិត​ទៅ​គេ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រហែល​ ២០ ​លាន​ ​ដុល្លារ។

៤. ​​​Kwon Jiyong (G-Dragon)
តារា​ Rap ​ល្បី​​អតីត​សមាជិក​​ក្រុម​​ Big Bang ​​គឺ​ជា​អ្នក​ចម្រៀង​ Rap ​កំពូល​ ​អ្នក​និពន្ធ​បទ​ចម្រៀង​ ផលិតករ​​ ​និង​ជា​តារា​ម៉ូដែល។ ​​​ដោយ​ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​គេ​មាន​ទ្រព្យសម្បត្តិ​ច្រើន​មិន​ចាញ់​តារា​ Kpop ​មាន​បំផុត​ដទៃ​ទៀត ​(មិន​បញ្ជាក់​ទ្រព្យ​សម្បត្តិ)។

៥. ​​Lee Ji-Eun (IU)
IU ​​ផ្ដើម​ឲ្យ​គេ​ស្គាល់​ដំបូង​តាម​រយៈ​អាជីព​ចម្រៀង​ក្នុង​ឆ្នាំ​ ២០០៨។ ​​​​ដោយសារ​រូបរាង​ស្រស់​ស្អាត​ពី​ធម្មជាតិ​មិន​កែខៃ​ដូច​តារា​ស្រី​ផ្សេង​ទៀត​ ​នាង​ក៏​លេច​ធ្លោ​ក្នុង​វិស័យ​ភាពយន្ត​បន្ថែម​លើ​អាជីព​ចម្រៀង​របស់​នាង។ ​​​បច្ចុប្បន្ន​នាង​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ​១៥ ​លាន​ដុល្លារ។

៦. ​Kwon BoA​
BoA ​ដែល​ត្រូវ​គេ​ប្រសិទ្ធិនាម​ថា​​ជា​ រាជិនី​ Kpop ​បាន​ប្រឡូក​សិល្បៈ​ចម្រៀង​តាំងពី​វ័យ​ក្មេង​មក​ម៉្លេះ។ ​បទ​ចម្រៀង​ដែល​ទទួល​ការ​គាំទ្រ​ច្រើន ​និង​តន្ត្រី​ទេសចរណ៍​របស់​នាង​ធ្វើ​ឲ្យ​តារា​រូប​នេះ​កើប​ប្រាក់​យ៉ាង​សម្បើម​ រហូត​ឈរ​លេខ​ ៦​​ ​​ជា​តារា​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត ​(ទ្រព្យ​សម្បត្តិ​មិន​បញ្ជាក់)។

៧. ​​Im Yoona
​ស្រី​ស្អាត​ក្នុង​ក្រុម​ Girls’ Generation ​ដែល​ទទួល​តំណែង​តួឯក​ច្រើន​ជាង​គេ​នេះ​​ក៏​កើប​លុយ​ពី​ការ​សម្ដែង​មិន​ណយ​ដែរ។ ​​សមាជិក​ក្នុង​ក្រុម​របស់​នាង​ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ថា ​Yoona ​ជា​អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​​ពី​ការ​សម្ដែង​ ការ​ផ្សាយ​ពាណិជ្ជកម្ម ​​និង​កម្មវិធី​ទូរទស្សន៍ (ទ្រព្យសម្បត្តិ​មិន​បញ្ជាក់)។

៨. ​​Goo Hara
​​សមាជិក​ KARA ​​​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​អាជីព​តន្ត្រី ​និង​ការ​ផ្សាយ​ពាណិជ្ជកម្ម។ ​​​ក្រៅ​ពី​នេះ​ ការ​លេច​មុន​ក្នុង​កម្មវិធី​ទូរទស្សន៍​នានា​ក៏​ជួយ​ឲ្យ​នាង​រក​ចំណូល​បាន​បន្ថែម​ទៀត​ដែរ (ទ្រព្យសម្បត្តិ​មិន​បញ្ជាក់)។

៩. ​​​JYJ

១០. ​​Park Jeong-Su
​​សមាជិក​ក្រុម​ Super Junior ​ដែល​គេ​ស្គាល់​ថា​ជា​​ Leeteuk ​​ជា​តារា​ចម្រៀង​ អ្នក​និពន្ធ​​ចម្រៀង​ ពិធីករ​ ​និង​តារា​សម្ដែង​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ម្នាក់។ ​ហេតុ​នេះ​ទើប​​គេ​អាច​ទទួល​បាន​ប្រាក់ចំណូល​​យ៉ាង​ច្រើន​ពី​​ការងារ​ទាំង​នេះ​និង​អាច​ឈរ​ចំណាត់ថ្នាក់​លេខ​ ១០ ​ក្នុង​ចំណោម​តារា​ Kpop ​រក​ចំណូល​​ខ្ពស់​បំផុត​ទាំង​ ១០ ​(ទ្រព្យសម្បត្តិ​មិន​បញ្ជាក់)។
ប្រភពី Sabay: