ភាពស្រស់សង្ហា វ័យក្មេង ទេពកោសល្យច្រៀង និងសម្ដែងដ៏ប៉ិនប្រសប់ធ្វើឲ្យតារា Kpop ល្បីល្បាញស្ទើរគ្រប់កន្លែងជុំវិញពិភពលោក។ កេរ្តិ៍ឈ្មោះនេះក៏ឲ្យពួកគេទទួលបានមកវិញនូវប្រាក់ចំណូលដ៏ក្រាស់ក្រែលសម្រាប់បំពេញភាពហ៊ឺហាក្នុងនាមជាតារាល្បីផងដែរ។ ខាងក្រោមនេះជាឈ្មោះតារា Kpop ១០ រូបដែលមានបំផុត។
១. Park Jae-Sang (PSY)
Park Jae-Sang ដែលគេស្គាល់ថា ជា PSY នោះបានបង្កើតកំណត់ត្រាថ្មីនៅលើ Youtube និងទទួលជោគជ័យទាំងថ្នាក់ជាតិ និងអន្តរជាតិតាមរយៈបទចម្រៀងល្បីរបស់ខ្លួន “Gangnam Style”។ ជោគជ័យនេះបាននាំចំណូលដល់ម្ចាស់បទ “Gentleman” យ៉ាងសម្បើមពីការលក់បទចម្រៀងរបស់ខ្លួនទាំងស៊ីឌី លើ iTunes និងសិទ្ធិទិញលក់តន្ត្រីផ្សេងទៀត។ PSY ត្រូវគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិសរុបប្រហែល ៤៥ លានដុល្លារ ជាប់ជាតារា Kpop ដែលមានបំផុត។
២. Choi Siwon
ជាកូនសេដ្ឋីម្ចាស់ក្រុមហ៊ុន Boryung Medience ស្រាប់ Siwon ត្រូវគេវាយតម្លៃថា ជាតារា Kpop មានបំផុតទី ២ បន្ទាប់ពី PSY (ទ្រព្យសម្បត្តិមិនបានបញ្ជាក់)។ នេះក៏ដោយសារតែរូបរាងស្រស់សង្ហារបស់គេដែលជារឿយៗសមាជិកក្រុម Super Junior រូបនេះតែងលេចមុខលើឆាកតន្ត្រី ក្នុងរឿងភាគទូរទស្សន៍ វេទិកាបង្ហាញម៉ូដ និងស្ប៉តពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស។
៣. Jung Ji Hoon (Rain)
តួឯកប្រុសរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” រូបនេះគឺជាតារាចម្រៀង និងតារាសម្ដែងដ៏មានទេពកោសល្យដែលត្រូវបានជ្រើសចូលសម្ដែងភាពយន្តហូលីវូដ “Ninja Assasin” ទៀតផង។ ចំណូលរបស់គេក៏បានមកមិនតិចដែរ បើគិតទៅគេមានទ្រព្យសម្បត្តិសរុបប្រហែល ២០ លាន ដុល្លារ។
៤. Kwon Jiyong (G-Dragon)
តារា Rap ល្បីអតីតសមាជិកក្រុម Big Bang គឺជាអ្នកចម្រៀង Rap កំពូល អ្នកនិពន្ធបទចម្រៀង ផលិតករ និងជាតារាម៉ូដែល។ ដោយហេតុនេះទើបធ្វើឲ្យគេមានទ្រព្យសម្បត្តិច្រើនមិនចាញ់តារា Kpop មានបំផុតដទៃទៀត (មិនបញ្ជាក់ទ្រព្យសម្បត្តិ)។
៥. Lee Ji-Eun (IU)
IU ផ្ដើមឲ្យគេស្គាល់ដំបូងតាមរយៈអាជីពចម្រៀងក្នុងឆ្នាំ ២០០៨។ ដោយសាររូបរាងស្រស់ស្អាតពីធម្មជាតិមិនកែខៃដូចតារាស្រីផ្សេងទៀត នាងក៏លេចធ្លោក្នុងវិស័យភាពយន្តបន្ថែមលើអាជីពចម្រៀងរបស់នាង។ បច្ចុប្បន្ននាងមានទ្រព្យសម្បត្តិប្រហែល ១៥ លានដុល្លារ។
៦. Kwon BoA
BoA ដែលត្រូវគេប្រសិទ្ធិនាមថាជា រាជិនី Kpop បានប្រឡូកសិល្បៈចម្រៀងតាំងពីវ័យក្មេងមកម៉្លេះ។ បទចម្រៀងដែលទទួលការគាំទ្រច្រើន និងតន្ត្រីទេសចរណ៍របស់នាងធ្វើឲ្យតារារូបនេះកើបប្រាក់យ៉ាងសម្បើម រហូតឈរលេខ ៦ ជាតារាមានទ្រព្យសម្បត្តិច្រើនបំផុត (ទ្រព្យសម្បត្តិមិនបញ្ជាក់)។
៧. Im Yoona
ស្រីស្អាតក្នុងក្រុម Girls’ Generation ដែលទទួលតំណែងតួឯកច្រើនជាងគេនេះក៏កើបលុយពីការសម្ដែងមិនណយដែរ។ សមាជិកក្នុងក្រុមរបស់នាងធ្លាប់បង្ហើបឲ្យដឹងថា Yoona ជាអ្នកដែលរកចំណូលបានច្រើនជាងគេពីការសម្ដែង ការផ្សាយពាណិជ្ជកម្ម និងកម្មវិធីទូរទស្សន៍ (ទ្រព្យសម្បត្តិមិនបញ្ជាក់)។
៨. Goo Hara
សមាជិក KARA ទទួលជោគជ័យយ៉ាងខ្លាំងក្នុងអាជីពតន្ត្រី និងការផ្សាយពាណិជ្ជកម្ម។ ក្រៅពីនេះ ការលេចមុនក្នុងកម្មវិធីទូរទស្សន៍នានាក៏ជួយឲ្យនាងរកចំណូលបានបន្ថែមទៀតដែរ (ទ្រព្យសម្បត្តិមិនបញ្ជាក់)។
៩. JYJ
១០. Park Jeong-Su
សមាជិកក្រុម Super Junior ដែលគេស្គាល់ថាជា Leeteuk ជាតារាចម្រៀង អ្នកនិពន្ធចម្រៀង ពិធីករ និងតារាសម្ដែងដ៏មានកេរ្តិ៍ឈ្មោះម្នាក់។ ហេតុនេះទើបគេអាចទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីការងារទាំងនេះនិងអាចឈរចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមតារា Kpop រកចំណូលខ្ពស់បំផុតទាំង ១០ (ទ្រព្យសម្បត្តិមិនបញ្ជាក់)។
ប្រភពី Sabay:
0 comments:
Post a Comment