ពស់ទាំង ១០ប្រភេទ ដែលមានពិសខ្លាំងបំផុតលើលោក
ប្រភពពី Khmerloadពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៧:២៤
ថ្ងៃនេះ ខ្មែរឡូតនឹងនាំមកនូវ សត្វពស់ពិសខ្លាំងបំផុត ទាំង១លើលោកជូនប្រិយមិត្តឲ្យបានដឹង៖
១0. ពស់កន្ទុយកណ្ដឹង (Rattlesnake)
នេះគឺជាពស់តែមូយគត់ នៅក្នុងបញ្ជីសត្វគ្រោះថ្នាក់របស់អាមេរិក ពស់កន្ទុយកណ្ដឹងនេះ ងាយស្រួលក្នុងការ កំណត់អត្តសញ្ញាណជាទីបំផុត ព្រោះនៅត្រង់កន្ទុយរបស់វា មានបញ្ចេញសម្លេងក្រឹងៗដូចជាកណ្ដឹង។ ពស់កន្ទុយកណ្ដឹង អាចចឹកមនុស្សបានត្រឹម ២/៣នៃដងខ្លួន។ ពិសរបស់វាអាចធ្វើឲ្យ ធ្វើឲ្យឈាមកកដុំៗ និងអាចបណ្ដាលឲ្យបាត់បង់ជីវិត ព្រោះពេលដែលត្រូវពិសរបស់វា ធ្វើឲ្យយើងពិបាកក្នុងការដកដង្ហើម ខ្វិនដៃជើង ហូរឈាមខ្លាំង និងរោគសញ្ញាដ៏ទៃទៀត តែភាគច្រើនមនុស្ស ឬ សត្វដែលត្រូវបានវាចឹកហើយ តែងតែត្រូវស្លាប់។
៩. ពស់ពិសតូច (Death Adder)
ពស់ពិសប្រភេទនេះ គេតែងតែប្រទះឃើញនៅក្នុងប្រទេសអូស្ដ្រាលី និង New Guinea វាចូលចិត្តសំលាប់សត្វដ៏ទៃ និងសត្វពស់ដ៏ទៃទៀត ដោយការពួនស្ទាក់។ រូបរាងរបស់វាស្រដៀងទៅនឹងពស់វែក (Viper) ដែរ គ្រាន់តែនៅត្រង់ក្បាលរបស់វា មានរាងត្រីកោណ ហើយខ្លី និងខ្លួនបត់បែន។ ពិសរបស់វាមានប្រហែល ៤០-១០០មីលីក្រាម តែពិសរបស់វា អាចសម្លាប់ជីវតមនុស្សបាន ហើយគ្រោះថ្នាក់បំផុត ព្រោះពិសរបស់វាធ្វើការវាយប្រហារ ផ្នែកកោសិកាប្រសាទ មនុស្សសត្វនឹងស្លាប់ ក្នុងរយៈពេល ៦ម៉ោងក្រោយពីត្រូវវាចឹក។
៨. ពស់វែក (Vipers)
ពស់វែកអាចរកបាន នៅគ្រប់ទីកន្លែង តែពស់វែកដែលមានពិសខ្លាំងគឺពស់វែក Saw Scaled Viper និងពស់វែក Chain Viper ដែលមាននៅតំបន់អាស៊ី ប្រទេសឥណ្ឌា និងចិន។ នៅពេលដែលត្រូវវាចឹក យើងនឹងមានការឈឺចាប់ត្រង់មុខរបួស ហើយមុខរបួសក៏ចាប់ផ្ដើមហើម ហើយឈាមក៏ចាប់ផ្ដើមហូរ ធ្វើឲ្យចង្វាក់បេះដូងធ្លាក់ចុះ។ ការឈឺចាប់អាចមានរហូតដល់ ២ ទៅ ៤សប្ដាហ៍ ហើយស្នាមហើមវិញពី ៤៨ឥ៧២ម៉ោង អ្នកនឹងអាចស្លាប់ក្នុងកំឡុងពេល ១-១៤ថ្ងៃ។
៧. ពស់វែកភីលីពីន (Philippine Cobra)
ចំពោះប្រភេទសត្វពស់វែក (Cobra) ប្រហែលជាមិនមាននៅក្នុងពស់ពិសសាហាវនោះទេ តែចំពោះពស់វែកភីលីពិន (Philipine Cobra) គឺជាពស់ពិសដ៏សាហាវ។ ពិសរបស់វាអាចសម្លប់ជីវិបាន ក្នុងរយៈពេល៣០នាទី មិនដូចពស់វែក (Cobra) ដទៃទៀតឡើយ រីឯប្រវែងរបស់វាអាចមានដល់ ៣ម៉ែត្រ។
៦. ពស់ស្បែកខ្លា (Tiger Snake)
ភាគច្រើនពស់ប្រភេទនេះ មាននៅប្រទេសអូស្ដ្រាលី ពិសរបស់វាប៉ះពាល់ខាងប្រពន្ធ កោសិកាប្រសាទខ្លាំងផុត អាចសម្លាប់ជិវិតមនុស្សសត្វ ក្នុងរយៈពេល ៣០នាទី ។
៥. ពស់ពិសពណ៌ខ្មៅ (Black Mamba)
ពស់ពិសពណ៌ខ្មៅនេះ ភាគច្រើនមាននៅឯទ្វីបអាហ្វ្រិក វាគឺជាប្រភេទសត្វពស់វាយប្រហារ លើសពីនេះវាគឺជាសត្វពស់ ដែលវារលើគោកលឿនបំផុតលើលោក ២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ពស់ដ៏គួរឲ្យខ្លាចនេះ អាចចឹកសំលាប់មនុស្សសត្វ ១២ដង ក្នុងមួយលើក រីឯពិសរបស់វាចឹកម្ដង អាចសម្លាប់មនុស្សបានពី ១០-២៥នាក់ ព្រោះពេលដែលវាចឹកម្ដង់ អាចបញ្ជូនពិសចូលទៅក្នុងរាងកាយ ៤០០មីលីក្រាម និងស្លាប់ក្នុងរយៈពេល ១៥-៣០នាទី។
៤. ពស់ Taipan
ពស់ប្រភេទនេះក៏មានច្រើន នៅឯប្រទេសអូស្ដ្រាលីដែរ។ ពិសរបស់វាអាចសម្លាប់កណ្ដុរ ១២,០០០ក្បាល។
៣. ពស់ខៀវ (Blue Krait)
ពស់នេះមាននៅតាមប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសឥណ្ឌូនេស៊ី វាសម្លាប់សត្វដ៏ទៃ និងពស់ដ៏ទៃទៀតជាហារ តែពេលខ្លះក៏សម្លាប់គ្នាវាដែរ។ ពិសរបស់វាខ្លាំងជាពស់វែក Cobra ៦ដង។
២. ពស់ត្នោតភាគខាងកើត (Eastern Brown Snake)
នេះគ្រាន់តែជាឈ្មោះមួយ ដែលគេដាក់ឲ្យវាតែប៉ុណ្ណោះ កុំទៅខ្វល់ពីឈ្មោះរបស់វា ពិសរបស់ ១/១៤,០០០ អាចគ្រប់គ្រាន់នឹងសម្លាប់ មនុស្សម្នាក់បាន។ វាគឺជាពស់ពិសសាហាវទី២ បន្ទាប់ពីពស់ Taipan។
១. ពស់ Inland Taipan
នេះគឺជាពស់ពិសខ្លាំងបំផុតលើលោក វាអាចបាញ់ពិសបាន ១១០មីលីក្រាម អាចសម្លាប់មនុស្សបាន ១០០នាក់ ឬ ២៥០,០០០កណ្ដុរ។
0 comments:
Post a Comment