ខ្មែរពីររូបជិះកង់១០០០គីឡូម៉ែត្រ!
អគ្គនាយកក្រុមហ៊ុន Sabay Digital Corp លោក ជី សិលា និងប្រធានក្រុមហ៊ុន SmallWorld លោក ធុល ឬទ្ធី ចាប់ចេញដំណើរនៅប្រឹកនេះហើយ សម្រាប់បេសកកម្ម ជិះកង់ចម្ងាយ១០០០គីឡូម៉ែត្រជុំវិញ ក្នុងប្រទេសកម្ពុជា។ដោយចេញដំណើរពីរាជធានីភ្នំពេញកាលពីម៉ោង៨ព្រឹកនេះ លោក ជី សិលាបានមានប្រសាសន៍តាមទូរសព្ទឲ្យដឹងថា លោកជិះកង់ដល់ព្រែកក្ដាមហើយ។
លោកថាការជិះកង់ក្នុងចម្ងាយផ្លូវ១០០០គីឡូម៉ែត្រនេះ គឺពុំមែនជាគម្រោងអ្វីទេ។
“ដោយសារយើងធ្វើការច្រើនមិនសូវបានសម្រាក ដល់ពេលយើងបានសម្រាកអីចឹង យើងចង់ជិះកង់កម្សាន្តឲ្យបានស្គាល់ស្រុកទេសរបស់យើងឲ្យកាន់តែ ច្រើន”។
លោក ជី សិលា
លោក ធុល ឬទ្ធី
គម្រោងរបស់លោក គឺជិះកង់ជុំវិញបឹងទន្លេសាប
ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅខេត្តកំពង់ធំ
រួចបន្តទៅខេត្តសៀមរាប។ លោកថា
លោកអាចនឹងឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ
មុននឹងត្រឡប់មកតាមផ្លូវជាតិលេខ៥
ដោយឆ្លងកាត់ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់
និងខេត្តកំពង់ឆ្នាំង ត្រឡប់មករាជធានីភ្នំពេញវិញ។អគ្គនាយកក្រុមហ៊ុន Sabay រូបនេះបញ្ជាក់ថា៖ “យើងគ្រោងជិះមួយថ្ងៃ ១០០គីឡូម៉ែត្រ។ ស្ថានភាពហាក់លំបាកបន្តិច ដោយសារអាកាសធាតុត្រជាក់ ដូច្នេះយើងនឹងចំណាយពេលប្រហែលជា១០ថ្ងៃ”៕
កន្លងមក គេសង្កេតឃើញភាគច្រើនតែជនបរទេសទេ ដែលនិយមជិះកងផ្លូវឆ្ងាយ ប៉ុន្តែថ្មីៗនេះ ក៏មានប្រជាជនខ្មែរខ្លះ ចាប់អារម្មណ៍នឹងការជិះកង់បែបនេះដែរ។ ជាក់ស្ដែង ក្នុងឱកាសសម្រាកបុណ្យឆ្លងឆ្នាំនេះ លោក ជី សិលា និងលោក ធុល ឬទ្ធី បានជ្រើសរើសជិះកង់កម្សាន្តចម្ងាយ១០០០គីឡូម៉ែត្រឯណោះ៕
0 comments:
Post a Comment