កំពុងតែរងាផង សារ៉ាយ សក្ខណា ត្រូវស្វាមីទៅចោលបាត់!
រៀបការក្លាយជាគូស្វាមីភរិយានឹងគ្នាមិនបានប៉ុន្មានថ្ងៃផង តារាសម្ដែង និងដើរម៉ូដអ្នកនាង សារ៉ាយ សក្ខណា ស្រាប់តែត្រូវស្វាមីឡើងយន្តហោះឆ្ពោះទៅសហរដ្ឋអាមេរិកចោលបាត់ ខណៈអាកាសធាតុក្នុងស្រុកឯណេះត្រជាក់ស្រឹបព្រឺដល់ឆ្អឹងខ្នង។
តាមរយៈបណ្ដាញសង្គមបានឲ្យដឹងថា កែវ
ប៊ុនមេត្រី បានឡើងយន្តហោះទៅចោលភរិយាដ៏ស្រស់ស្អាតអ្នកនាង សារ៉ាយ
សក្ខណា កាលពីព្រលប់ថ្ងៃម្សិលមិញ
ក្រោមការជូនដំណើរដោយភរិយានិងមិត្តភិក្តិភរិយារបស់លោកជាច្រើន
នាក់ ។ ការចាកចេញនាពេលនេះ បានបន្សល់នូវក្ដីអាឡោះអាល័យសម្រាប់
សារ៉ាយ សក្ខណា
ខណៈទើបនឹងរំលេចភាពផ្អែមល្ហែមជាមួយស្វាមីបានប៉ុន្មានថ្ងៃ។
ដោយភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកបង្ហោះលើបណ្ដាញសង្គមផង
សារ៉ាយ សក្ខណា
បានរំលេចវាចាយ៉ាងផ្អែមល្ហែមជូនដំណើរស្វាមីជាទីស្រលាញ់របស់
ខ្លួនថា “ជួបគ្នាឆាប់ៗណាប្ដីសំឡាញ់ នឹកបង ហើយស្រឡាញ់បងណាស់!”។
ជាមួយគ្នានោះ ក៏គេឃើញប្រិយមិត្តអ្នកគាំទ្រ
រួមមិត្តភ័ក្ដិសិល្បៈរបស់ សក្ខណា
ផងបានផ្ញើសារជូនពរដំណើររបស់លោកប្រកបដោយសុវត្ថិភាព។
សារ៉ាយ សក្ខណា ផ្តល់ស្នាមថើបជូនដំណើរស្វាមី(រូបថត៖ បណ្តាញសង្គម សក្ខណា)
ក្រៅពីជូនពរអ្នកគាំទ្រខ្លះបានលេចការងឿងឆ្ងល់ថា ហេតុអ្វី
សារ៉ាយ សក្ខណា មិនរួមដំណើរជាមួយស្វាមីទៅសហរដ្ឋអាមេរិក
សុខចិត្តនៅ។ តបនឹងចម្ងល់នេះរបស់អ្នកគាំទ្រ
តារាសម្ដែងដែលត្រៀមទម្លាក់ចោលសិល្បៈរូបនេះ បានបញ្ជាក់ថា អ្នកនាង
នឹងចាកចេញពីកម្ពុជា
ទៅរស់នៅជាមួយស្វាមីនៅខែក្រោយត្រូវនឹងខែមករាឆ្នាំ ២០១៤ ខាងមុខ។ការមិនបានចាកចេញទៅភ្លាមជាមួយស្វាមីក្នុងគ្រានេះ ត្រូវបានគេដឹងថា ដោយសារសារ៉ាយ សក្ខណា នៅសល់កុងត្រាថតរឿងមួយចំនួននៅក្នុងដៃនៅឡើយ ដោយក្នុងនោះ នាងទើបទទួលថតរឿងខ្មោចមួយរឿងឲ្យផលិតកម្ម LD Production ដែលមានចំណងជើងថា “ក្រឡអីហ្នឹង” នៅប៉ុន្មានថ្ងៃមុនការប៉ុណ្ណោះ។
មិត្តភ័ក្តិ និងក្រុមគ្រួសារជូនដំណើរ លោក កែវ ប៊ុនមេត្រី(រូបថត៖ បណ្តាញសង្គម សក្ខណា)
ដោយឡែករឿងឯកសារផ្សេងៗដែលធានាដល់ដំណើរចាកចេញរបស់នាង
គឺបានស្រេចបាច់អស់ហើយ។ដូច្នេះដូចនឹងការអះអាងរបស់ សារ៉ាយ សក្ខណា
ប្រាប់អ្នកគាំទ្រគ្រានេះដែរ អ្នកស្រី ផាត់ សម្ផស្ស ត្រូវជាម្ដាយ
ក៏ធ្លាប់បានប្រាប់ Sabay ដែរថា កូនស្រីច្បងរបស់អ្នកស្រី
នឹងចាកចេញពីកម្ពុជា នៅរង្វង់ខែមករា ២០១៤ ខាងមុខនេះយ៉ាងយូរ៕
0 comments:
Post a Comment