ទូរសព្ទ Nokia ប្រើ Android លេចរូបកាន់តែច្បាស់
ប្រភពមកពី Sabay:ទន្ទឹមមានការជជែកគ្នាយ៉ាងច្រើន
ជុំវិញព័ត៌មានដែលថា Nokia នឹងយក Android OS
មកបំពាក់លើទូរសព្ទរបស់ខ្លួននោះ ឥឡូវស្រាប់តែបែករូបរាង Smartphone
ដែលមានឈ្មោះ “Normandy” នៅលើបណ្ដាញសង្គម Twitter គួរឱ្យសង្ស័យ។
អត្ថបទ៖ លេចទូរសព្ទ Nokia ប្រើ Android!
សង្កេតមើលប៊ូតុងរបស់ទូរសព្ទនេះ មានទីតាំងស្ថិតនៅក្រោមអេក្រង់
LCD ដូចជារូបបែកធ្លាយមុនៗដែរ។
លក្ខណៈសម្បត្តិដែលគេរំពឹងនៅលើទូរសព្ទ Nokia ដែលល្បីថានឹងប្រើ
Android នេះ រួមមាន៖ បំពាក់ chip Qualcomm Snapdragon 200 SoC អេក្រង់ ៤អ៊ីញប្រភេទ FWVGA កាមេរ៉ា 5MP ប្រើ Android 4.4.1 KitKat។
គេរំពឹងទៀតថា Normandy
នឹងជាស៊េរីទូរសព្ទតម្លៃធូរថ្លៃ ដែលត្រូវ Nokia
អាចប្រកាសចេញផ្លូវការនៅអំឡុងសមាជទូរសព្ទពិភពលោក (Mobile World
Congress) ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែកុម្ភៈខាងមុខនេះ។
តើអាចទៅរួចទេ ថា Nokia ងាកមកAndroid វិញ?
សូមចុចអាន៖ Nokia ងាកប្រើ Android ក្លាយជាប្រធានបទក្តៅនៅថ្ងៃនេះ
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ twitter
អត្ថបទ៖ លេចទូរសព្ទ Nokia ប្រើ Android!
តើអាចទៅរួចទេ ថា Nokia ងាកមកAndroid វិញ?
សូមចុចអាន៖ Nokia ងាកប្រើ Android ក្លាយជាប្រធានបទក្តៅនៅថ្ងៃនេះ
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ twitter
0 comments:
Post a Comment