ប្រភព​ពី​ sabay:មិត្ត​អ្នកអាន​ពិត​ជា​​មាន​អារម្មណ៍​ព្រឺព្រួច​បន្ទាប់​ពី​បាន​ឃើញ​រូបភាព​​​​ពស់​ថ្លាន់​​មួយ​ក្បាល​បាន​សម្ដែងឫទ្ធិ​ ពង្រីក​ខ្លួន​របស់​​​ ដើម្បី​លេប​​ត្របាក់​ជីវិត​សត្វ​ឈ្លូស​មួយ​ក្បាល។

ស្ថិត​នៅ​តំបន់​អភិរក្ស  Moremi Game ប្រទេស បុតស្វាណា​​ក្នុង​ទ្វីប​អាហ្វ្រិក ទិដ្ឋភាព​វាយ​ប្រហារ​​នេះ ត្រូវ​បាន​ថត​ដោយ​អ្នកថតរូប​ Fred von Winckelmann ជនជាតិ​ហុឡង់ដ៍​​ ដែល​បាន​ទៅ​ទស្សនា​​សត្វ​ព្រៃ​នៅ​តំបន់​ខាងលើ​នេះ។
​​​តាម​រយៈ​រូបភាព និង​វីដេអូ​ទាំង​នេះ អ្នក​ថតរូប​ និង​ក្រុម​របស់​លោក​​បាន​ព្យាយាម​ចូល​ទៅ​ជិត​កៀកកើយ​នឹង​ពស់​ថ្លាន់​មួយ​ក្បាល​​ខាងលើ ​ដែល​កំពុង​តែ​លេប​ចំណី​របស់​វា ហាក់​មិន​ខ្វាយខ្វល់​អ្វី​​ដែល​នៅ​ជុំវិញ​វា​នោះ​ឡើយ។ ទីបំផុត បន្ទាប់​ពី​បាន​ចំណាយ​ពេល​៤៥​នាទី ឈ្លូស​មួយ​ក្បាល​នេះ​ក៏​បាន​​បាត់​ក្ស័យ​ជីវិត​ក្រោម​​ចង្កូម​ពស់ថ្លាន់​មួយ​ក្បាល​នេះ​តែម្តង​៕
សូមមើលរូបភាព​បន្ថែម និង​ទស្សនា​វីដេអូខាងក្រោម៖