ភោជនីយដ្ឋានក្នុងល្អាងភ្នំដ៏រ៉ូមែនទិក បើបានទៅពិតមិនអាចបំភ្លេចបាន
ប្រភពមកពីsabay:សណ្ឋាគារ
និងភោជនីយដ្ឋានមួយត្រូវបានសាងសង់ឡើងក្នុងល្អាងភ្នំមួយនៅក្រុង
Polignano a Mare ភាគខាងត្បូងប្រទេសអ៊ីតាលី។ យោងតាមសៀវភៅទេសចរណ៍
Fodor Travel
Guideល្អាងភ្នំនេះត្រូវបានបោះឆ្នោតថាជាភោជនីយដ្ឋានដែលរ៉ូមែនទិក
បំផុតក្នុងពិភពលោក។ សណ្ឋាគារ ២០បន្ទប់ត្រូវបានសាងសង់លើថ្មភ្នំ
ដែលបែរមុខទៅសមុទ្រមេឌីទែរ៉ាណេ។ ល្អាងភ្នំនេះមានឈ្មោះថា “The
Summer Cave” និងបើកបម្រើតែក្នុងរដូវក្ដៅតែប៉ុណ្ណោះ
គឺចន្លោះពីខែឧសភា ដល់ខែតុលា។
តុ
និងកៅអីជាច្រើនត្រូវបានរៀបចំដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍
មកទទួលទានអាហារពេលល្ងាច និងគយគន់ទេសភាពសមុទ្រដ៏ស្រស់ត្រកាល។
បើសិនជាបានទៅញ៉ាំអាហារពេលល្ងាចនៅទីនោះជាមួយមនុស្សជាទី
ស្រឡាញ់ មិនដឹងជារ៉ូមែនទិកប៉ុណ្ណាទេ…
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖wherecoolthingshappen
ប្រភព៖wherecoolthingshappen
0 comments:
Post a Comment