Sunday, December 22, 2013

សំបុត្រ​ Concert របស់​ Lee Min Ho ៥០០០​សន្លឹក​លក់​ដាច់​​គ្មាន​សល់​ត្រឹម ​២​នាទី

វា​ជា​រឿង​ ដែល​មិន​គួរ​ឲ្យ​ជឿ ដែល​សំបុត្រ Concert របស់​តារា​សម្ដែង Lee Min Ho ចំនួន​៥០០០​សន្លឹក​ត្រូវ​បញ្ជា​ទិញ​តាម​អ៊ីនធឺណិត​អស់​​ភ្លាម​ៗ​ត្រឹម​​២​ នាទី។​
តារា​សម្ដែង Lee Min Ho នឹង​ស្វាគមន៍​ឆ្នាំ​ថ្មី​តាម​រយៈ​​​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ “My Everything” នៅ​ពហុកីឡាដ្ឋាន Olympic Handball Gymnasium ក្នុង​ទី​ក្រុង សេអ៊ូល នៅ​ថ្ងៃ​ទី​១៨ ខែ​មករា។ ទស្សនិកជន​ជា​ច្រើន​សុទ្ធ​តែ​ចង់​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​តួឯក​ក្នុង ​ “The Heirs”​ រូប​នេះ​ ដូច្នេះ​ហើយ​គ្រាន់​តែ​ការ​លក់​សំបុត្រ​ចាប់​ផ្ដើម​ភ្លាម​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​នេះ​ភ្លាម សំបុត្រ​ចំនួន​ ៥០០០​សន្លឹក​ក៏​លក់​ដាច់​អស់​ក្នុង​រយៈ​ពេល តែ​២​នាទី​ប៉ុណ្ណោះ។
ថ្មី​ៗ​នេះ​ដែរ​ក៏​មាន​ព័ត៌មាន​ផង​ដែរ​ថា កម្មវិធី​ដេញ​ថ្លៃ​សំលៀក​បំពាក់​ដែល​គេ​ស្លៀក​សម្ដែង​ សម្រាប់​កម្មវិធី​សប្បុរសធម៌ បាន​ទាក់ទាញ​អ្នក​ចូល​មក​ដេញ​ថ្លៃ​លើ​គេហទំព័រ ជាង​១០ ០០០​នាក់​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​វិនាទី ដែល​ធ្វើ​ឲ្យ servers ត្រូវ​បិទ​ភ្លាម​ៗ និង​ត្រូវ​បាន​បើក​ឲ្យ​ដេញ​ថ្លៃ​វិញ​នៅ​ថ្ងៃ​បន្ទាប់។
Starhaus Entertainment ម្ចាស់​ក្រុមហ៊ុន​របស់​តារា​រូប​នេះ​បាន​បញ្ជាក់​ថា “​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សំណូមពរ​ម្ដង​ហើយ​ម្ដង​ទៀត​ពី​សំណាក់​អ្នក​ គាំទ្រ ពួក​យើង​នឹង​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​មួយ​ទៀត បន្ថែម​ពី​លើ​ការ​ប្រគំតន្ត្រី​របស់​ Lee Min Ho នៅ​ក្នុង​ប្រទេស​កូរ៉េ និង​ប្រទេស​នានា​នៅ​អាស៊ី​អាគ្នេយ៍​កន្លង​នេះ”។
នា​ពេល​បច្ចុប្បន្ន Lee Min Ho កំពុង​តែ​ចូលរួម​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ នៅ​ក្រៅ​ប្រទេស ហើយ​ក៏​នឹង​ចូល​រួម​កម្មវិធី​ “2013 Baidu Fei Dian Awards” នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២២​នេះ៕​

0 comments:

Post a Comment