Friday, December 20, 2013

ប្រភពមកពី Khmerload

សុក្រ ២០ ធ្នូ, ២០១៣ ម៉ោង ០៩:១៨ ប្រិយមិត្តដែលនិយមគាំទ្របទចម្រៀង Original ប្រាកដជាស្គាល់តារាចម្រៀងលាក់មុខ Noly Time ហើយ ចំណែកឯប្រិយមិត្តខ្លះទៀត ក៏ប្រហែលជាស្គាល់ កិត្តិនាមរបស់តារាចម្រៀង ប្រចាំផលិតកម្មថោន បុរសស្រស់សង្ហារ ណាំ ប៊ុណ្ណារ័ត្ន ផងដែរ។
ជាមួយគ្នានេះ តារាចម្រៀងក្នុងជម្រៅចិត្ត របស់ស្រទាប់យុវវ័យ បានចាប់ដៃគ្នា បកស្រាយ បទចម្រៀងរួមគ្នា យ៉ាងពិរោះមួយបទ ក្រោមចំណងជើងថា “អូននៅតែនឹកសង្សារចាស់” ដែលបទនេះជាបទដើមរបស់លោក ណាំ ប៊ុណ្ណារ័ត្ន ដែលធ្លាប់បានចេញជាវីដេអូ ក្នុងផលិតកម្មថោនផងដែរ។
យ៉ាងណាមិញ បទចម្រៀងចាស់ បានទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ចំណែកឯបទចម្រៀងថ្មី រួមគ្នារវាង Noly Time និង ណាំ ប៊ុណ្ណារ័ត្ននេះវិញ តើនឹងអាចទទួលបានការគាំទ្រ យ៉ាងច្រើនបន្តទៀតដែររឺទេ? ប្រសិនបើអ្នកទាំងពីរអាចចាប់ដៃគ្នា ឡើងច្រៀងនៅលើឆាកតន្ត្រីវិញនោះ ប្រហែលជាកក្រើកមជ្ឈដ្ឋានយុវវ័យ ផងដែរ។

បើចង់ដឹងអត្ថន័យបទចម្រៀងរួមគ្នា ពិរោះយ៉ាងណា សូមសម្តាប់វីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

0 comments:

Post a Comment