Sunday, January 19, 2014

កូន​ក្រមុំ​ស្អាត​ ឬ​ឈុត​កូនក្រមុំ​ស្អាត? Trackback

ប្រភពពី​ Sabay:ឈុត​កូន​ក្រមុំ​មួយ​នេះ​ មើល​ទៅ​សាមញ្ញ តែ​ស្អាត ហើយ​មិន​សិច​ស៊ី​ទៀត។ មាន​ពណ៌​ស និង​ត្រូវ​គេ​ច្នៃ​ម៉ូដ​យ៉ាង​យក​ចិត្ត​ទុកដាក់ ឈុត​កូន​ក្រមុំ​​នេះ ត្រូវ​បាន​យក​មក​គ្រង​លើ​ដង​ខ្លួន​តារា​ម៉ូដែល​លេង​ដើម​ទ្រូង​របស់​កូរ៉េខាងត្បូង គឺ​នាង Ryu Ji Hye សម្រាប់​ថត​​ស្ប៉ត​ពាណិជ្ជកម្ម។ ប្រិយមិត្ត​គិត​ថា​ ​ឈុត​កូនក្រមុំ​ស្អាត ឬ​កូន​ក្រមុំ​ស្អាត?

តើ​កូនក្រុមុំស្អាត ឬ​ឈុត​កូន​ក្រមុំ​ស្អាត?


ដោយ៖ សុផាត
ប្រភព៖ ohotgirl

សើច​ជាមួយ​រូបភាព​ប្លែកៗ​ប្រចាំ​សប្ដាហ៍​

ប្រភពពី  Sabay: សប្ដាហ៍​នេះ​​យើង​ងាក​មក​បន្ធូរ​អារម្មណ៍​ជា​ថ្មី​តាម​រយៈ​កម្រង​រូបភាព​ប្លែកៗ​ប្រចាំ​សប្ដាហ៍។ ​រូបភាព​ទាំង​នេះ​ សុទ្ធ​សឹង​ជា​រូបភាព​កំប្លែង​ដែល​ប្រមូល​មក​ពី​ប្រទេស​ជា​ច្រើន​ជុំវិញ​អាស៊ី។ ​ចង់​ដឹង​ថា ​គួរ​ឲ្យ​អស់​សំណើច​យ៉ាង​ណា​ មើល​តែ​ម្ដង​ទៅ!
ជួយ​ផង​​សត្វ​ចម្លែក​ចាប់​ស្រី​ស្អាត​ហើយ!
ម៉ូដែល​សម្ភារៈ​ផ្ទះ​បាយ
កំពូល​គ្រូ​គណិតវិទ្យា
ស្រី​ស្អាតចា! ​តិច​ច្រឡំ​​​អ្នក​ប្រដាល់​អី​ទៅ!!!
អូយ​អៀន​ដល់​ហើយ
សេះ​ទេព ឬ​មាន់​ស្ងោរ?
សួស្ដី​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៤!
ដោយ៖ ​Zac
រូបភាព៖ ​បរទេស

រន្ទះ​បាញ់​​​​រូបចម្លាក់​ព្រះ​យេស៊ូគ្រិស្ត​នៅ​ប្រេស៊ីល Trackback

ប្រភពពី  Sabay: អាជ្ញាធរ​​​ប្រេស៊ីល​បាន​រាយការណ៍​ថា ​​រូបចម្លាក់​ព្រះ​យេស៊ូគ្រិស្ត Redeemer ដ៏​ល្បីល្បាញ​​​​ស្ថិត​នៅ​​​ទីក្រុង Rio ត្រូវ​បាន​រន្ទះ​បាញ់​​​​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។
ក្នុង​កម្ពស់ ៣៨​ម៉ែត្រ បណ្ដែត​ខ្លួន​ស្កឹមស្កៃ​លើ​កំពូល​ភ្នំ​មួយ​នៃ​ទីក្រុង​ទេសចរណ៍​​របស់​ខ្លួន ​រន្ទះ​បាញ់​នេះ​មិន​បាន​ធ្វើ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​រួប​ចម្លាក់​ខាងលើ​នេះ​ឡើយ ពោល​គឺ​​មាន​ការ​ខូចខាត​បន្តិចបន្តួច​​នៅ​ផ្នែក​​មេដៃ​ខាង​ស្កាំ​តែ​ប៉ុណ្ណោះ។
តាម​ការ​ឲ្យ​ដឹង​ពី​​វិទ្យាស្ថាន​​ជាតិ​​ស្រាវជ្រាវ​​​លំហអាកាស(Inpe)​ បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​រន្ទះ​បាញ់​ជា​មធ្យម​ចំនួន​ទី​៣​ទៅ​៥​លើក​ក្នុង​មួយ​ឆ្នាំ​លើ​រូបចម្លាក់​ព្រះយេស៊ូគ្រិស្ត Redeemer ​នេះ។ កាល​ពី​ឆ្នាំ​២០១០ ​​រដ្ឋាភិបាល​ធ្លាប់​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា​៤​លាន​ដុល្លារ​ម្ដង​រួច​មក​ហើយ ដើម្បី​ជួសជុល​​រូបចម្លាក់​នេះ​ឡើង​វិញ បន្ទាប់​ពី​បាន​​បញ្ចប់​ការ​សាងសង់​​តាំង​ពី​ឆ្នាំ​១៩៣១៕


ប្រែសម្រួល៖ Narin
ប្រភព និង​រូបភាព​៖ huffingtonpost

ហុងដា​រក​យុទ្ធសាស្រ្ត​អភិវឌ្ឍ​រូបរាង​សង់​ស៊េរី​ថ្មី ឆ្លើយតប​ការ​រិះគន់​ Trackback

ប្រភពពី​ Sabay:បន្ទាប់​ពី​រង​ការ​រិះ​គន់​ពី​អតិថិជន​ទៅ​លើ​រូបរាង​ម៉ូតូ​សង់ (ហុងដា​ឌ្រីម) ១២៥ សេសេ ស៊េរី​ថ្មី​របស់​ហុងដា ដែល​ស្ទើរ​តែ​មិន​មាន​ការ​កែប្រែ​រូបរាង​ខុស​ប្លែក​ពី​សង់​ស៊េរី​មុនៗ ក្រុមហ៊ុន​ហុងដា​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​និង​អភិវឌ្ឍ​មួយ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​និង​ឌីហ្សាញ​រូបរាង​សង់​ស៊េរី​ថ្មី​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ និង​ប្លែក​​។
ម៉ូតូ​សង់​ស៊េរី​ថ្មី (ហុងដាឌ្រីម) ០១៤ មាន​ច្រើន​ពណ៌​ច្រើន​ជម្រើស (រូបថត​ Page របស់​ក្រុមហ៊ុន​ N.C.X)
ក្រុមហ៊ុន NCX ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​លក់ និង​ចែកចាយ​ផលិតផល​ម៉ូតូ​ម៉ាក​ហុងដា​ជា​ច្រើន​ម៉ូដែល​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​ថា៖
Dear all my value customer. I know most of you think about the Dream 125cc series never change the body. And today we would like to let all of you know that Honda have research and development team to produce the new design and technology. So we are quite concern about customer satisfaction as the most important. We need more time to develop in order to produce new Dream with the most beautiful design and more modern
Thank you for your understanding.
“អតិថិជន​ជា​ទី​ស្រលាញ់! ​ហុងដា​ពិត​ជា​យល់​ពី​អារម្មណ៍​ខកចិត្ត​របស់​អតិថិជន​មួយ​ចំនួន ដែល​ភាគច្រើន​គិត​អំពី​ក្តី​ស្រមៃ​ម៉ូតូ​សង់​ស៊េរី 125cc ដែល​ស្ទើរ​តែ​មិន​ការ​ផ្លាស់ប្ដូរ​រូបរាង​ទាល់​តែ​សោះ។ ថ្ងៃនេះ​យើង​ចង់​អនុញ្ញាត​ឱ្យ​អ្នក​ទាំងអស់​គ្នា​ដឹង​ថា ហុងដា​មាន​ក្រុម​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រុករក​និង​គំនិត​ច្នៃ​ប្រឌិត ទាំង​រូបរាង​និង​បច្ចេកវិទ្យា​ថ្មីៗ​របស់​ម៉ូតូ​សង់​ហុងដា ដើម្បី​បំពេញ​តាម​តម្រូវការ​និង​ចង់​បាន​របស់​អតិថិជន។ យើង​ពិត​ជា​មាន​មាន​ការ​ព្រួយបារម្ភ​ណាស់ ហើយ​ការ​ពេញចិត្ត​របស់​អតិថិជន​ជា​រឿង​សំខាន់​បំផុត​។ យើង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍​ក្នុង​គោលបំណង​ដើម្បី​ផលិត​បាន​ផលិតផល ដែល​ស្រប​តាម​ការ​ចង់​បាន​និង​ស្ថិត​នៅ​ក្នុង​ក្តី​ស្រមៃ​របស់​អតិថិជន”។
អរគុណ សម្រាប់​ការ​យោគយល់​នេះ។
ជា​ច្រើន​ឆ្នាំ​មក​ហើយ ហុងដា​តែង​តែ​បញ្ចេញ​ម៉ូតូ​សង់​ស៊េរី​ថ្មី​ដេញ​តាម​ឆ្នាំ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ខក​ចិត្ត គឺ​ម៉ូតូ​សង់​ស៊េរី​ថ្មី​របស់​ហុងដា ហាក់​មិន​មាន​ការ​កែប្រែ និង Update រូបរាង​អ្វី​ប្លែក​ទាល់​តែ​សោះ ដែល​នេះ​បាន​ទទួល​បាន​ការ​រិះគន់​ពី​ប្រិយមិត្ត​ដែល​ធ្លាប់​គាំទ្រ​ការ​ចេញ​លក់​ម៉ូតូ​សង់​របស់​ហុងដា​កន្លង​មក។
សូម​អាន៖ អនាគត​សង់ ០១៣ ទៅ​ជា​យ៉ាង​ណា ក្រោយ​លេច​សង់ ០១៤
បន្ត​អាន​៖ មានទូរសព្ទ​ទំនើប សុទ្ធ​តែ​ត្រូវ​ឆ្នាំ​សាក​ជាប់​ខ្លួន​រហូត​​មែន​ទេ
អត្ថបទ៖ ប៊ុណ្ណារ៉ា

ពស់​ថ្លាន់​លេប​​សត្វ​ឈ្លូស​ ឃើញ​ហើយ​ញាក់​សាច់!


ប្រភព​ពី​ sabay:មិត្ត​អ្នកអាន​ពិត​ជា​​មាន​អារម្មណ៍​ព្រឺព្រួច​បន្ទាប់​ពី​បាន​ឃើញ​រូបភាព​​​​ពស់​ថ្លាន់​​មួយ​ក្បាល​បាន​សម្ដែងឫទ្ធិ​ ពង្រីក​ខ្លួន​របស់​​​ ដើម្បី​លេប​​ត្របាក់​ជីវិត​សត្វ​ឈ្លូស​មួយ​ក្បាល។

ស្ថិត​នៅ​តំបន់​អភិរក្ស  Moremi Game ប្រទេស បុតស្វាណា​​ក្នុង​ទ្វីប​អាហ្វ្រិក ទិដ្ឋភាព​វាយ​ប្រហារ​​នេះ ត្រូវ​បាន​ថត​ដោយ​អ្នកថតរូប​ Fred von Winckelmann ជនជាតិ​ហុឡង់ដ៍​​ ដែល​បាន​ទៅ​ទស្សនា​​សត្វ​ព្រៃ​នៅ​តំបន់​ខាងលើ​នេះ។
​​​តាម​រយៈ​រូបភាព និង​វីដេអូ​ទាំង​នេះ អ្នក​ថតរូប​ និង​ក្រុម​របស់​លោក​​បាន​ព្យាយាម​ចូល​ទៅ​ជិត​កៀកកើយ​នឹង​ពស់​ថ្លាន់​មួយ​ក្បាល​​ខាងលើ ​ដែល​កំពុង​តែ​លេប​ចំណី​របស់​វា ហាក់​មិន​ខ្វាយខ្វល់​អ្វី​​ដែល​នៅ​ជុំវិញ​វា​នោះ​ឡើយ។ ទីបំផុត បន្ទាប់​ពី​បាន​ចំណាយ​ពេល​៤៥​នាទី ឈ្លូស​មួយ​ក្បាល​នេះ​ក៏​បាន​​បាត់​ក្ស័យ​ជីវិត​ក្រោម​​ចង្កូម​ពស់ថ្លាន់​មួយ​ក្បាល​នេះ​តែម្តង​៕
សូមមើលរូបភាព​បន្ថែម និង​ទស្សនា​វីដេអូខាងក្រោម៖

Sunday, January 12, 2014

ភោជនីយដ្ឋាន​ក្នុង​ល្អាង​ភ្នំ​ដ៏​រ៉ូមែនទិក បើ​បាន​ទៅពិត​​មិន​អាច​បំភ្លេច​បាន

ប្រភពមកពីsabay:សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ល្អាង​ភ្នំ​មួយ​នៅ​ក្រុង Polignano a Mare ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីតាលី។ យោង​តាម​សៀវភៅ​ទេសចរណ៍ Fodor Travel Guideល្អាង​ភ្នំ​នេះ​ត្រូវ​បាន​បោះឆ្នោត​ថា​ជា​ភោជនីយដ្ឋាន​ដែល​រ៉ូមែនទិក​ បំផុត​ក្នុង​ពិភពលោក។ សណ្ឋាគារ​ ២០​បន្ទប់​ត្រូវ​បាន​សាងសង់​លើ​ថ្ម​ភ្នំ​ ដែល​បែរ​មុខ​ទៅ​សមុទ្រ​មេឌីទែរ៉ាណេ។ ល្អាង​ភ្នំ​នេះ​មាន​ឈ្មោះ​ថា “The Summer Cave” និង​បើក​បម្រើ​តែ​ក្នុង​រដូវ​ក្ដៅ​តែ​ប៉ុណ្ណោះ គឺ​ចន្លោះ​ពី​ខែ​ឧសភា ដល់​ខែ​តុលា។
តុ និង​កៅអី​ជា​ច្រើន​ត្រូវ​បាន​រៀប​ចំ​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ មក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ និង​គយគន់​ទេសភាព​សមុទ្រ​ដ៏​ស្រស់​ត្រកាល។ បើ​សិន​ជា​បាន​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ទី​នោះ​ជាមួយ​មនុស្ស​ជាទី​ ស្រឡាញ់​ មិន​ដឹង​ជា​រ៉ូមែនទិក​ប៉ុណ្ណា​ទេ…
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖wherecoolthingshappen

ទូរសព្ទ Nokia ប្រើ Android លេច​រូប​កាន់​តែ​ច្បាស់

ប្រភពមកពី Sabay:ទន្ទឹម​មាន​ការ​ជជែក​គ្នា​យ៉ាង​ច្រើន​ ជុំវិញ​ព័ត៌មាន​ដែល​ថា Nokia នឹង​យក Android OS មក​បំពាក់​លើ​ទូរសព្ទ​របស់​ខ្លួន​នោះ ឥឡូវ​ស្រាប់​តែ​បែក​រូបរាង Smartphone ដែល​មាន​ឈ្មោះ “Normandy” នៅ​លើ​បណ្ដាញ​សង្គម Twitter គួរ​ឱ្យ​សង្ស័យ។
អត្ថបទ៖ លេច​ទូរសព្ទ Nokia ប្រើ Android!
សង្កេតមើល​​ប៊ូតុង​របស់​ទូរសព្ទ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្រោម​អេក្រង់ LCD ដូច​ជា​រូប​បែក​ធ្លាយ​មុនៗ​ដែរ។ លក្ខណៈ​សម្បត្តិ​ដែល​គេ​រំពឹង​នៅ​លើ​ទូរសព្ទ Nokia ដែល​ល្បី​ថា​នឹង​ប្រើ Android នេះ រួម​មាន៖ បំពាក់ chip Qualcomm Snapdragon 200 SoC អេក្រង់ ៤អ៊ីញ​ប្រភេទ FWVGA កាមេរ៉ា 5MP ប្រើ Android 4.4.1 KitKat
គេ​រំពឹង​ទៀត​ថា Normandy នឹង​ជា​ស៊េរី​ទូរសព្ទ​តម្លៃ​ធូរ​ថ្លៃ ដែល​​ត្រូវ Nokia អាច​ប្រកាស​ចេញ​ផ្លូវការ​នៅ​អំឡុង​សមាជ​ទូរសព្ទ​ពិភពលោក (Mobile World Congress) ដែល​នឹង​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី២៤ ដល់ ២៧ ខែ​កុម្ភៈ​ខាង​មុខ​នេះ។
តើ​អាច​ទៅ​រួច​ទេ ​ថា Nokia ងាក​មក​Android វិញ?
សូម​ចុច​អាន៖ Nokia ងាក​ប្រើ​ Android ក្លាយ​​ជា​​ប្រធាន​​បទ​​ក្តៅ​​នៅ​​ថ្ងៃ​នេះ
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ twitter