ប្រភពពី Sabay:
ចង់មានស្បែកស្រស់ថ្លា គឺជាចំណុចមួយសំខាន់ផងដែររបស់មនុស្សទូទៅជាពិសេសសម្រាប់មិត្តយុវវ័យចង់បានក្នុងការជួយបង្កើនសម្រស់របស់ខ្លួន ក៏ដូចជាការជួយបង្កើនភាពទាក់ទាញផងដែរពីសាធារណជនទូទៅ។ ក៏ប៉ុន្តែ រឿងមួយដែលត្រូវចោទសួរនៅពេលនេះគឺថា តើគួរតែទទួលទានអាហារអ្វីខ្លះទើបទទួលបានលទ្ធផលល្អប្រសើរស្របតាមបំណងប្រាថ្នារបស់ខ្លួនដូចខាងលើនេះ?
ខាងក្រោមនេះគឺជាប្រភេទអាហារសំខាន់ៗចំនួន១០ប្រភេទ ដែលត្រូវបានគេរកឃើញថាមានគុណប្រយោជន៍សំខាន់បំផុតក្នុងការជួយរក្សាស្បែកឲ្យស្រស់ស្អាត៖
១ គ្រាប់ធញ្ញជាតិ
ប្រិយមិត្តដែលចង់ឲ្យស្បែកស្អាត ត្រូវពូកែជ្រើសរើសគ្រាប់ធញ្ញជាតិទាំងមូលមកទទួលទាន ព្រោះថា គ្រាប់ធញ្ញជាតិដែលមិនត្រូវបំបែក វានឹងផ្ទុកសារធាតុចិញ្ចឹមអុកស៊ីតកម្មខ្ពស់ សម្រាប់ប្រឆាំងទៅនឹងការខូចខាតកោសិកាស្បែក។
២ ទឹកដោះពពែ
ទឹកដោះពពែមានផ្ទុកសារធាតុអាស៊ីដ ឡាក់ទិក ជាប្រភពដ៏សំខាន់នៃជាតិវីតាមីន A និង E ។ ទន្ទឹមនឹងនេះ វាក៏មានផ្ទុកទៅដោយអាស៊ីដ Caprylic សម្រាប់ជួយធ្វើឲ្យកម្រិតpH នៅក្នុងខ្លួនចុះទាម ដែលមានសារសំខាន់សម្រាប់ការពារពីមេរោគបាក់តេរីផ្សេងៗ។
៣ គ្រាប់សណ្ដែកដី
គ្រាប់សណ្ដែកដីជាប្រភពដ៏អស្ចារ្យនៃជាតិវីតាមីនE ដែលជួយធ្វើឲ្យស្បែកមានសំណើម និងការពារពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។
៤ ប៊័រ (Shea Butter)
ប៊័រត្រូវបានគេប្រើប្រាស់ជាទូទៅសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងភាពជ្រីវជ្រួញនៅលើស្បែក។ ក្រៅពីនេះ វាគឺជាភ្នាក់ងារមួយជួយឲ្យស្បែកមានសំណើមជាប្រចាំ និងអាចស្រូបយកចំហាយវិទ្យុសកម្មពីកាំរស្មី UV ទៀតផង។
៥ បន្លែស្រស់
បន្លែជាទូទៅគឺជាប្រភពដ៏សំខាន់ដែលផ្ទុកសារជាតិវីតាមីន A ខ្ពស់ជួយរក្សាស្បែកឲ្យស្រស់ស្អាតនិងក្មេងដដែល។
៦ ស្រូវសាឡី
សារធាតុដ៏សំខាន់មួយទៀតជួយឲ្យស្បែកស្រស់ស្អាតគឺមាននៅក្នុងស្រូវសាឡី ត្បិតអីស្រូវសាឡីផ្ទុកទៅដោយសារធាតុម្សៅមួយប្រភេទជួយឲ្យស្បែកមានសំណើម និងការពារពីរការរំខាននានាមកលើស្បែក ព្រមទាំងប្រឆាំងទៅនឹងបាក់តេរីផ្សេងៗ ទៀតផង។
៧ ផ្លែក្រូច
ផ្លែក្រូចមានផ្ទុកវីតាមីនC ដែលមានគុណប្រយោជន៍យ៉ាងមហាសាលសម្រាប់ជួយផ្ដល់សារធាតុចិញ្ចឹម ជួយឲ្យស្បែកស្រស់ថ្លា និងផ្តល់វីតាមីនសម្រាប់រក្សាទម្រង់ស្បែកឲ្យលូតលាស់ល្អ។
៨ ស៊ុត
អ្នកមិនត្រូវមើលរំលងស៊ុតសត្វនោះឡើយ ពីព្រោះថាវាពិតជាមានផ្ទុកប្រូតេអ៊ីនសំខាន់ៗចំនួន ៤០ប្រភេទ សម្រាប់ជួយឲ្យស្បែកជួសជុលកោសិកាចាស់ៗដោយខ្លួនឯង និងជាប្រភពមួយរួមចំណែកដល់សុខភាពស្បែក និងធ្វើឲ្យក្រចកលូតលាស់បានល្អ។
៩ អាហារសមុទ្រ
ដើម្បីកាត់បន្ថយភាពស្ងួត និងការរលាក់នៅលើស្បែក គេពិតជាត្រូវការទទួលទានអាហារដែលមានសារធាតុ អូមីកា ៣។ សារធាតុនេះមានច្រើនបំផុតនៅក្នុងអាហារសមុទ្រ ដូចជា ក្ដាមសមុទ្រ ងាវ បង្កង ជាដើមដែលប្រឆាំងទៅនឹងរោគសើស្បែក។
១០ ទឹកឃ្មុំ
ការទទួលទានទឹកឃ្មុំសុទ្ធជួយប្រមូលផ្តុំជាតិសំណើម និងរក្សាស្បែកឲ្យស្រស់រលោង ព្រមទាំងជាភ្នាក់ងារយ៉ាងពិសេសមួយជួយប្រយុទ្ធប្រឆាំងទៅនឹងបាក់តេរីទៀតផង៕
ប្រែសម្រួល៖ Narin
ប្រភព និងរូបភាព៖ health.howstuffworks