ប្រភពពី Sabay
Isola Bella ជាកោះមួយពោរពេញទៅដោយទេសភាពសួនច្បារយ៉ាងស្រស់បំព្រង ស្ថិតនៅក្នុងតំបន់កោះ Borromean ភាគខាងជើងនៃប្រទេសអ៊ីតាលី ដែលមានចម្ងាយត្រឹមតែ ៤០០ម៉ែត្រ ពីទីក្រុង Stresa។ កោះនេះគឺជាសម្បត្តិធម្មជាតិដែលត្រូវបានកែច្នៃឲ្យកាន់តែស្រស់ត្រកាលថែមទៀតក្នុងសតវត្សទី១៧ ហើយទីនេះតែងតែជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតក្នុងចំណោម ទីកន្លែងផ្សេងៗទៀតនៅជុំវិញបឹង Maggiore។
អ្វីដែលធ្វើឲ្យ Isola Bella ក្លាយជាគោលដៅដ៏ពេញនិយមនោះគឺ រាជវាំង Baroque និងសួនច្បារបែបអ៊ីតាលីដ៏ស្រស់បំព្រង។ ផ្នែកជាច្រើននៃ រាជវាំងនេះ ត្រូវបានបើកចំហសម្រាប់អ្នកទស្សនា រួមជាមួយបន្ទប់តាំងពិព័រណ៍ដែលត្រូវបានតុបតែងលម្អដោយស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។
សួនច្បារនៅទីនោះ គឺពោរពេញទៅដោយផ្កាចម្រុះពណ៌ និងរុក្ខជាតិកម្រៗ ជាច្រើន ដែលអាចដុះលូតលាស់បានដោយសារអាកាសធាតុអំណោយផលក្នុងតំបន់ Borromean Gulf។ សួនច្បារដ៏ស្រស់ស្អាតនេះដែរ ក៏ត្រូវបានតុបតែងលម្អបន្ថែមទៀត ជាមួយនឹងស្រះទឹក កន្លែងបាញ់ទឹក រួមទាំងរូបចម្លាក់ជាច្រើន ដែលមានអាយុកាលតាំងពីសតវត្សទី១៧។ ក្ងោកសជាច្រើននៅលើវាលស្មៅក៏បានធ្វើឲ្យទីនោះកាន់តែទាក់ទាញមួយកម្រិតទៀត។
នៅជុំវិញរាជវាំង និងសួនច្បារនេះ ក៏មានភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។
ទស្សនាទិដ្ឋភាពស្អាតៗបន្ថែមទៀតពីកោះ Isola Bella៖
យ៉ាងណាដែរប្រិយមិត្ត ស្រស់ស្អាតទេរមណីយដ្ឋានមួយនេះ?
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ illagomaggiore

0 comments:
Post a Comment