​ឆ្លង​កាត់ការ​រង​បរាជ័យ​ជា​បន្ត​បន្ទាប់ និង​ដោយ​មាន​ការ​ប្រឹង​ប្រែង​​យ៉ាង​ខ្លាំង​ក្លា ក្រុម​នារី​ឆ្នើម Power Girls ចុងក្រោយ​​ក៏​អាច​រក​ឃើញ​លទ្ធផល​ដែល​ខ្លួនចង់​បាន​​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។
លទ្ធផល​ប្រកួត​នៅ G WorldWeb
វគ្គ​ប្រកួត​ជុំ​ទី​មួយ
NoTeam NameResultVSResultTeam Name
1Shock5VS0Team Sre
2Hit0VS5NovSter
3WinWin0VS5PowerGirls
4Striker5VS0G Member
វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ (Semi-Final)
1Shcock5VS0NovSter
2Power Girls5VS1Striker
វគ្គ​ផ្ដាច់ព្រ័ត្រ
1Shock0VS5PowerGirls
បន្ទាប់​ពី​សម្រេច​ក្ដី​សង្ឃឹម​នៅ​ត្រឹម​ណិត​ទី ៦ គឺ G WorldWeb ក្រុម​នារី​ឆ្នើម Power Girls បាន​បង្ហាញ​អារម្មណ៍​ដ៏​រំភើប​ប្រាប់ Sabay ទាំង​ញញឹម​បិទ​មាត់​មិន​ជិត​ថា៖ “ពិត​ជា​សប្បាយ​និង​​រំភើប​មែនទែន​បង​ ដែល​បាន​សម្រេច​ដូច​បំណង​​ប្រាថ្នា​នៅ​ពេល​នេះ”។
លទ្ធផល​នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ថា ការ​ព្យាយាម​របស់ Power Girls កន្លង​មក​ពិត​ជា​មាន​ន័យ​ណាស់​។
“ខ្ញុំ​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់ និង​ក៏​តស៊ូ​ណាស់​ដែរ។ ទម្រាំ​អាច​សម្រេច​បាន​លទ្ធផល​បែប​​នេះ​ក៏​ពិបាក​ណាស់​ដែរ។ ប៉ុន្តែ​ដោយសារ​​តែ​​ទទួល​​បទ​ពិសោធន៍​ប្រកួត​កន្លង​មក​ ទើប​ធ្វើ​ឲ្យ​​​ក្រុម​ខ្ញុំ​អាច​ស្វែង​រក​ជ័យជំនះ​បាន​យ៉ាង​ជោគជ័យ​”។ នេះ​ជា​ការ​អះអាង​របស់​ក្រុម Power Girl។
ជាមួយ​នឹង​ជ័យជម្នះ​ចំណាត់​ថ្នាក់​លេខ ១ ប្រចាំ​ណិត G WorldWeb នេះ Power Girls បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​បណ្ដា​ប្រិយមិត្ត​អ្នក​ប្រយុទ្ធ​ ក្នុង​ពិភព​សេវា​កម្សាន្ត FireStorm ដោយ​បាន​បំបាក់​ដៃគូ​ប្រកួត​ក្នុង​លទ្ធផល​មិន​ធម្មតា​ដែល​មិន​បាន​ផ្ដល់​ ឱកាស​ឲ្យ​ដៃគូ​បាន​តដៃ​ឡើយ​ ទោះ​នៅ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ក៏​ដោយ ពោល​គឺ ៥ ទល់​នឹង ០ តែ​ម្ដង លើក​លែង​តែ​ដៃគូ​សងសឹក​ក្រុម Striker មួយ​ប៉ុណ្ណោះ​ដែល​អាច​តដៃ​បាន​មួយ​ពិន្ទុ​ពី​ក្រុម Power Girls នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។
ជយលាភី​លេខ ១ នៅ​ណិត G WorldWeb ក្រុម Power Girls
សមាជិក​ក្រុម Power Girls ទាំង​អស់​រួម​មាន Im_Gz_Girl (ប្រធាន​ក្រុម), Mini_Panda, Huni_YongII, Fire_Fighter និង Belly_D ក៏​បាន​បន្ត​អរគុណ​ដល់​មិត្តភ័ក្ដិ ក៏​ដូចជា​អ្នក​កម្សាន្ត FireStorm ដែល​តែងតែ​បាន​គាំទ្រ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួក​គេ​តាំង​ពី​បើក​ការ​ប្រកួត​ដំបូង​មក។
“ពួក​ខ្ញុំ​សូម​អរគុណ​ដល់​មិត្តភ័ក្ដិ​អ្នក​ប្រកួត រួម​ទាំង​អ្នក​កម្សាន្ត FireStorm ទាំងអស់ ដែល​បាន​គាំទ្រ​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់ Power Girls តាំង​ពី​ដំបូង​មក ជាពិសេស​គឺ​អ្នក​កម្សាន្ត​មុនៗ​ទាំងអស់​ដែល​មាន​បទពិសោធន៍​ច្រើន​ក្នុង​សេវា​កម្សាន្ត FireStorm ដែល​បាន​បង្ហាត់​បង្រៀន និង​ប្រាប់​ពី​យុទ្ធសាស្ត្រ​ល្អៗ​សម្រាប់​យក​មក​ប្រើប្រាស់​ក្នុង​ការ​ប្រកួត ។ បើក​គ្មាន​កម្លាំង​ចិត្ត​ពី​មិត្តភ័ក្ដិ​ទាំងអស់​គ្នា​ទេ Power Girls ប្រហែល​ជា​អាច​នឹង​បោះបង់​ការ​ប្រកួត​តាំង​ពី​បរាជ័យ​លើក​ទី ៣ មក​ម៉្លេះ ហើយ​ក៏​គ្មាន​សិទ្ធ​ទទួល​បាន​កៅអី​ទៅ​ប្រកួត​បន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំ​ឆ្នាំ​ដ៏​ធំ NYC ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Sabay នេះ​ទេ។ ពិត​ជា​អរគុណ​ខ្លាំង​ណាស់”។
ចូលរួម​អបអរសាទរ Power Girls! ប្រិយមិត្ត​មាន​ពាក្យពេចន៍​អ្វី​ជូន​ដល់​ក្រុម​នារី​ឆ្នើម Power Girls នេះ​ទេ៕
អត្ថបទ៖ ភីឆាយ