Sunday, December 22, 2013

កំពុង​តែ​រងា​ផង សារ៉ាយ សក្ខណា ត្រូវ​ស្វាមី​ទៅ​ចោល​បាត់!

រៀបការ​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​នឹង​គ្នា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង តារា​សម្ដែង និង​ដើរ​ម៉ូដ​អ្នក​នាង សារ៉ាយ សក្ខណា ស្រាប់​តែ​ត្រូវ​ស្វាមី​ឡើង​យន្តហោះ​ឆ្ពោះ​ទៅ​សហរដ្ឋ​អាមេរិក​ចោល​បាត់​ ខណៈ​អាកាសធាតុ​ក្នុង​ស្រុក​ឯណេះ​ត្រជាក់​ស្រឹប​ព្រឺ​ដល់​ឆ្អឹង​ខ្នង។
តាម​រយៈ​បណ្ដាញ​សង្គម​បាន​ឲ្យ​ដឹង​ថា កែវ ប៊ុន​មេត្រី បាន​ឡើង​យន្តហោះ​ទៅ​ចោល​ភរិយា​ដ៏​ស្រស់​ស្អាត​អ្នក​នាង សារ៉ាយ សក្ខណា កាល​ពី​ព្រលប់​ថ្ងៃ​ម្សិល​មិញ ក្រោម​ការ​ជូន​ដំណើរ​ដោយ​ភរិយា​និង​មិត្ត​ភិក្តិ​ភរិយា​របស់​លោក​ជា​ច្រើន​ នាក់ ។ ការ​ចាក​ចេញ​នា​ពេល​នេះ បាន​បន្សល់​នូវ​ក្ដី​អាឡោះ​អាល័យ​សម្រាប់ សារ៉ាយ សក្ខណា ខណៈ​ទើប​នឹង​រំលេច​ភាព​ផ្អែម​ល្ហែម​ជាមួយ​ស្វាមី​បាន​ប៉ុន្មាន​ថ្ងៃ។
ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​ប៉ុន្មាន​សន្លឹក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផង សារ៉ាយ សក្ខណា បាន​រំលេច​វាចា​យ៉ាង​ផ្អែម​ល្ហែម​ជូន​ដំណើរ​ស្វាមី​ជា​ទី​ស្រលាញ់​របស់​ ខ្លួន​ថា “ជួប​គ្នា​ឆាប់ៗ​ណា​ប្ដី​សំឡាញ់ នឹក​បង ហើយ​ស្រឡាញ់​បង​ណាស់!”។ ជា​មួយ​គ្នា​នោះ ក៏​គេ​ឃើញ​ប្រិយមិត្ត​អ្នក​គាំទ្រ រួម​មិត្តភ័ក្ដិ​សិល្បៈ​របស់ សក្ខណា ផង​បាន​ផ្ញើ​សារ​ជូន​ពរ​ដំណើរ​របស់​លោក​ប្រកប​ដោយ​សុវត្ថិភាព។
សារ៉ាយ សក្ខណា ផ្តល់​ស្នាម​ថើប​​ជូន​ដំណើរ​ស្វាមី(រូបថត៖ បណ្តាញ​សង្គម សក្ខណា)
ក្រៅ​ពី​ជូនពរ​អ្នក​គាំទ្រ​ខ្លះ​បាន​លេច​ការ​ងឿង​ឆ្ងល់​ថា ហេតុអ្វី សារ៉ាយ សក្ខណា មិន​រួម​ដំណើរ​ជាមួយ​ស្វាមី​ទៅ​សហរដ្ឋ​អាមេរិក សុខ​ចិត្ត​នៅ​។ តប​នឹង​ចម្ងល់​នេះ​របស់​អ្នក​គាំទ្រ តារា​សម្ដែង​ដែល​ត្រៀម​ទម្លាក់​ចោល​សិល្បៈ​រូប​នេះ បាន​បញ្ជាក់​ថា អ្នក​នាង នឹង​ចាក​ចេញ​ពី​កម្ពុជា ទៅ​រស់​នៅ​ជាមួយ​ស្វាមី​នៅ​ខែ​ក្រោយ​ត្រូវ​នឹង​ខែ​មករា​ឆ្នាំ ២០១៤ ខាង​មុខ។
ការ​មិន​បាន​ចាក​ចេញ​ទៅ​ភ្លាម​ជាមួយ​ស្វាមី​ក្នុង​គ្រា​នេះ ត្រូវ​បាន​គេ​ដឹង​ថា ដោយ​សារ​សារ៉ាយ សក្ខណា នៅ​សល់​កុង​ត្រា​ថត​រឿង​មួយ​ចំនួន​នៅ​ក្នុង​ដៃ​នៅ​ឡើយ ដោយ​ក្នុង​នោះ នាង​ទើប​ទទួល​ថត​រឿង​ខ្មោច​មួយ​រឿង​ឲ្យ​ផលិតកម្ម LD Production ដែល​មាន​ចំណង​ជើង​ថា “ក្រឡ​អី​ហ្នឹង” នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ប៉ុណ្ណោះ។
មិត្តភ័ក្តិ និង​ក្រុម​គ្រួសារ​ជូន​ដំណើរ លោក កែវ ប៊ុនមេត្រី(រូបថត៖ បណ្តាញ​សង្គម សក្ខណា)
ដោយ​ឡែក​រឿង​ឯកសារ​ផ្សេង​ៗ​ដែល​ធានា​ដល់​ដំណើរ​ចាក​ចេញ​របស់​នាង គឺ​បាន​ស្រេច​បាច់​អស់​ហើយ។ដូច្នេះ​ដូច​នឹង​ការ​អះអាង​របស់ សារ៉ាយ សក្ខណា ប្រាប់​អ្នក​គាំទ្រ​គ្រា​នេះ​ដែរ អ្នក​ស្រី ផាត់ សម្ផស្ស ត្រូវ​ជា​ម្ដាយ ក៏​ធ្លាប់​បាន​ប្រាប់ Sabay ដែរ​ថា កូន​ស្រី​ច្បង​របស់​អ្នក​ស្រី នឹង​ចាក​ចេញ​ពី​កម្ពុជា នៅ​រង្វង់​ខែ​មករា ២០១៤ ខាង​មុខ​នេះ​យ៉ាង​យូរ៕

សំបុត្រ​ Concert របស់​ Lee Min Ho ៥០០០​សន្លឹក​លក់​ដាច់​​គ្មាន​សល់​ត្រឹម ​២​នាទី

វា​ជា​រឿង​ ដែល​មិន​គួរ​ឲ្យ​ជឿ ដែល​សំបុត្រ Concert របស់​តារា​សម្ដែង Lee Min Ho ចំនួន​៥០០០​សន្លឹក​ត្រូវ​បញ្ជា​ទិញ​តាម​អ៊ីនធឺណិត​អស់​​ភ្លាម​ៗ​ត្រឹម​​២​ នាទី។​
តារា​សម្ដែង Lee Min Ho នឹង​ស្វាគមន៍​ឆ្នាំ​ថ្មី​តាម​រយៈ​​​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ “My Everything” នៅ​ពហុកីឡាដ្ឋាន Olympic Handball Gymnasium ក្នុង​ទី​ក្រុង សេអ៊ូល នៅ​ថ្ងៃ​ទី​១៨ ខែ​មករា។ ទស្សនិកជន​ជា​ច្រើន​សុទ្ធ​តែ​ចង់​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​តួឯក​ក្នុង ​ “The Heirs”​ រូប​នេះ​ ដូច្នេះ​ហើយ​គ្រាន់​តែ​ការ​លក់​សំបុត្រ​ចាប់​ផ្ដើម​ភ្លាម​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​នេះ​ភ្លាម សំបុត្រ​ចំនួន​ ៥០០០​សន្លឹក​ក៏​លក់​ដាច់​អស់​ក្នុង​រយៈ​ពេល តែ​២​នាទី​ប៉ុណ្ណោះ។
ថ្មី​ៗ​នេះ​ដែរ​ក៏​មាន​ព័ត៌មាន​ផង​ដែរ​ថា កម្មវិធី​ដេញ​ថ្លៃ​សំលៀក​បំពាក់​ដែល​គេ​ស្លៀក​សម្ដែង​ សម្រាប់​កម្មវិធី​សប្បុរសធម៌ បាន​ទាក់ទាញ​អ្នក​ចូល​មក​ដេញ​ថ្លៃ​លើ​គេហទំព័រ ជាង​១០ ០០០​នាក់​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​វិនាទី ដែល​ធ្វើ​ឲ្យ servers ត្រូវ​បិទ​ភ្លាម​ៗ និង​ត្រូវ​បាន​បើក​ឲ្យ​ដេញ​ថ្លៃ​វិញ​នៅ​ថ្ងៃ​បន្ទាប់។
Starhaus Entertainment ម្ចាស់​ក្រុមហ៊ុន​របស់​តារា​រូប​នេះ​បាន​បញ្ជាក់​ថា “​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សំណូមពរ​ម្ដង​ហើយ​ម្ដង​ទៀត​ពី​សំណាក់​អ្នក​ គាំទ្រ ពួក​យើង​នឹង​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​មួយ​ទៀត បន្ថែម​ពី​លើ​ការ​ប្រគំតន្ត្រី​របស់​ Lee Min Ho នៅ​ក្នុង​ប្រទេស​កូរ៉េ និង​ប្រទេស​នានា​នៅ​អាស៊ី​អាគ្នេយ៍​កន្លង​នេះ”។
នា​ពេល​បច្ចុប្បន្ន Lee Min Ho កំពុង​តែ​ចូលរួម​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ នៅ​ក្រៅ​ប្រទេស ហើយ​ក៏​នឹង​ចូល​រួម​កម្មវិធី​ “2013 Baidu Fei Dian Awards” នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២២​នេះ៕​

ផ្កាដ៍ស្រស់ស្អាតនៅប្រទេសកម្ពុជា

ផ្កាទាំងអស់នេះគឺជាផ្កាដែលប្រជាជនកម្ពុជាភាគច្រើន ចូលចិត្តដាំសម្រាប់តាំងនៅខាងមុខផ្ទះ។ រូបភាពបានមកពី អ៊ឹម តុលា

Friday, December 20, 2013

ប្រភពមកពី Khmerload

សុក្រ ២០ ធ្នូ, ២០១៣ ម៉ោង ០៩:១៨ ប្រិយមិត្តដែលនិយមគាំទ្របទចម្រៀង Original ប្រាកដជាស្គាល់តារាចម្រៀងលាក់មុខ Noly Time ហើយ ចំណែកឯប្រិយមិត្តខ្លះទៀត ក៏ប្រហែលជាស្គាល់ កិត្តិនាមរបស់តារាចម្រៀង ប្រចាំផលិតកម្មថោន បុរសស្រស់សង្ហារ ណាំ ប៊ុណ្ណារ័ត្ន ផងដែរ។
ជាមួយគ្នានេះ តារាចម្រៀងក្នុងជម្រៅចិត្ត របស់ស្រទាប់យុវវ័យ បានចាប់ដៃគ្នា បកស្រាយ បទចម្រៀងរួមគ្នា យ៉ាងពិរោះមួយបទ ក្រោមចំណងជើងថា “អូននៅតែនឹកសង្សារចាស់” ដែលបទនេះជាបទដើមរបស់លោក ណាំ ប៊ុណ្ណារ័ត្ន ដែលធ្លាប់បានចេញជាវីដេអូ ក្នុងផលិតកម្មថោនផងដែរ។
យ៉ាងណាមិញ បទចម្រៀងចាស់ បានទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ចំណែកឯបទចម្រៀងថ្មី រួមគ្នារវាង Noly Time និង ណាំ ប៊ុណ្ណារ័ត្ននេះវិញ តើនឹងអាចទទួលបានការគាំទ្រ យ៉ាងច្រើនបន្តទៀតដែររឺទេ? ប្រសិនបើអ្នកទាំងពីរអាចចាប់ដៃគ្នា ឡើងច្រៀងនៅលើឆាកតន្ត្រីវិញនោះ ប្រហែលជាកក្រើកមជ្ឈដ្ឋានយុវវ័យ ផងដែរ។

បើចង់ដឹងអត្ថន័យបទចម្រៀងរួមគ្នា ពិរោះយ៉ាងណា សូមសម្តាប់វីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Thursday, December 19, 2013

ប្រភពមកពី​ Khmerload

សុក្រ ២០ ធ្នូ, ២០១៣ ម៉ោង ១១:៥៣ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែធ្នូ ប្រជាជននៅលើ ពិភពលោក រមែនតែងតែនាំគ្នាប្រារព្ធពិធីបុណ្យ Christmas ដើម្បីអបអរសាទរ ក៏ដូចជាជួបជុំមិត្តភក្តិ និងធ្វើ ដំណើរកំសាន្ត នារដូវរងាផងដែរ។
យ៉ាងណាមិញ អោយតែជិតដល់ពិធីបុណ្យ Christmas ម្តងៗ មនុស្សគ្រប់គ្នា តែងតែរវល់តុបតែងគេហដ្ឋាន ក៏ដូចជាកន្លែងផ្សេងៗទៀត ដើម្បីទាក់ទាញចំណាប់ អារម្មណ៍ ពីអ្នកដទៃ។ លើសពីនេះទៅទៀតនោះ គឺមិនភ្លេចនោះទេ សំលៀកបំពាក់ កាដូ និងកាតជូនពរ ជាដើម សម្រាប់ថ្ងៃបុណ្យ Christmas នេះ។
ហេតុដូចនេះហើយ សម្រាប់ប្រិយមិត្តដែលមានបំណងធ្វើដំណើរទេសចរណ៍ នៅក្នុងបុណ្យ Christmas នេះ ខ្មែរឡូតនឹងបង្ហាញទីកន្លែងដ៏ស្រស់ស្អាតទាំង ១០ ដូចខាងក្រោម៖
ទីក្រុង Barcelona ប្រទេស អេស៉្បាញ
ទីក្រុង Rovaniemi, Lapland ប្រទេស ហ្វ្រាំងឡុង
ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិច
ទីក្រុង Nuremberg ប្រទេស អាឡឺម៉ង់
ទីក្រុង Quebec ប្រទេស កាណាដា
ទីក្រុង Reykjavik ប្រទេស អាយឡែន
ទីក្រុង San Miguel de Allende ប្រទេស ម៉ិចស៊ិចកូ
ឧទ្យាន Santa Claus រដ្ឋ Indiana សហរដ្ឋអាមេរិច
ទីក្រុង Strasbourg ប្រទេស បារាំង
ទីក្រុង Valkenburg ប្រទេស ហូឡង់
តើប្រិយមិត្តចង់ទៅទីកន្លែងណាជាងគេ?

Tuesday, December 17, 2013

តើ​ប៊ីចេង​ពិត​ជា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មែន​ឬ ?
ប្រភពមកពី Rfi

ប៊ីចេង ឬ​ម្សៅ​ស៊ុប
ប៊ីចេង ឬ​ម្សៅ​ស៊ុប
© wikipedia
ដោយ អៀង សុខម៉ិញ
ប៊ីចេង ឬ​ម្សៅ​ស៊ុប ដែលប​ណ្តា​ជន​ខ្មែរ និង​អាស៊ី ចូល​ចិត្ត​ប្រើ​ ដើម្បី​លើក​តម្តើង​រសជាតិ​ម្ហូប មាន​ឈ្មោះ​មិន​ល្អទេ។ ខ្លះ​ថា​នាំ​ឱ្យ​ខូច​សុខភាព ខ្លះ​ថា​នាំ​ឱ្យ​ឆាប់​ពុក​ឆ្អឹង ។ល។ និង​។ល។ តើ​ប៊ីចេង​ជា​អ្វី ? ផលិត​មក​សារធាតុ​អ្វី ? បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ ចំពោះ​សុខភាព? ដើម្បី​ជម្រះ​ចម្ងល់ និង​មន្ទិល ទាំង​​នេះ​ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​ វិស្វករ​គីមី និង​ចំណី​អាហារ​នៅ​ប្រទេស​បារាំង និង​លោក​វេជ្ជបណ្ឌិត​ ឡោ គីមសុង តាម​រយៈ​បទស​ម្ភាសន៍​ជាមួយ​នឹង​អៀង សុខម៉ិញ។
អ្នក​​ខ្លះ​ខ្លាច​រអា មិន​ហ៊ាន​ភ្លក្ស ឬ​ប្រើ អ្នក​ខ្លះ​ទៀត​បាន​ដល់​ចាត់​ទុក​ប៊ីចេង​ថា​ជា​ឃាតករ​លាក់​មុខ​ទៀតផង ព្រោះ​សម្អាង​ថា​ការ​បរិភោគ​សារធាតុ​នេះ នឹង​បង្ក​គ្រោះ​ថ្នាក់​ច្រើន​។ ចុះ​បើ​វា​បង្ក​គ្រោះ​ថ្នាក់​មែន ចុះ​ហេតុ​អ្វី​បាន​ជា​ឧស្សាហកម្ម​ផលិត​ប៊ីចេង នៅ​តែ​អាច​មាន​ដំណើរ​ការ​បាន ? និង​គ្មានការ​ហាមឃាត់​ដូច្នេះ​

​អ្នក​ដែល​ខ្លាច​រអា​ប៊ីចេង ខ្លាំង​ជាង​គេ គឺ​បណ្តា​ជន​អឺរ៉ុប ឬ​អាមេរិក។ សម្រាប់​ក្រសែ​ភ្នែក​ពួក​គេ ប៊ីចេង​មាន​ប្រើប្រាស់​តែ​ក្នុង​ចំណី​អាហារ​ នៅ​អាស៊ី ដោយ​បណ្តាជន​អាស៊ី។ អ្នក​ខ្លះ​មិន​ហ៊ាន​ចូល​ភោជ្ជនីដ្ឋាន​ចិន​ (អាស៊ី) ក៏​ព្រោះ​តែ​ខ្លាច ចង់​គេច​នឹង​​ប៊ីចេង​នេះ​ឯង។ ការ​បរិភោគ​អាហារ​ដែល​មាន​ដាក់​ប៊ីចេង ត្រូវ​បាន​ជាប់​ចោទ​ថា​នឹង​បង្ក​ឱ្យ​អាការៈ​ឈឺក្បាល​ ចង់​ក្អួត រងាក់​រងើ ឬ​បែក​ញើស​ ។ល។ និង​។ល។ ក្រុម​លោក​ខាង​លិច​បាន​ដាក់​ឈ្មោះ​អាការៈ​រោគ​បង្ក​ឡើង​ដោយ​ប៊ីចេង ថា​ “ជា​អាការៈជំងឺ​ហាង​ម្ហូបចិន” (Syndrome des restaurants chinois)។

ការ​ប្រើប្រាស់​ប៊ីចេង ក្នុងកំរិត​តិច​តួច ​ពិត​ជា​បង្ក​បញ្ហា​អ្វី​ដល់​សុខភាព​ឡើយ ! តាមការ​ពិត​ប៊ីចេង ឬ​ម្សៅស៊ុប ជា​សារធាតុ​គីមី​ម្យ៉ាង ដែល​ផលិត​ឡើង​ក្នុង​បំណង​ជួយ​លើក​តម្កើង​រសជាតិម្ហូប​អាហារ​ ឱ្យ​កាន់​តែ​ឆ្ងាញ់​ពិសារជាប់​មាត់ មាន​ឈ្មោះ​ជា​បច្ចេកទេសថា Monosodium glutamate ឬ E261 និង​ស្ថិត​នៅ​ក្នុង​ចង្កោម​ សារធាតុ​បន្ថែម​ក្នុង​ចំណីអាហារ​។ ​

សារធាតុគីមីបន្ថែម​ មាន​​ច្រើនមុខ​​យ៉ាង​ណាស់​ ដែល​គេ​ស្គាល់ និង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​នេះ ដើម្បី​​លើក​រស​ជាតិ​ បន្ថែម​ពណ៌​ឱ្យ​ស្រស់​ស្អាត ឱ្យ​រឹង ឱ្យ​ទន់ ឱ្យ​ខាប់ ឱ្យ​ផ្អែម ឬ​អាច​ទុក​បាន​យូរ និង​ថែម​ទាំង​ត្រូវ​បាន​ឧស្សាហកម្ម​ម្ហូប​អាហារ​យក​មក​ប្រើប្រាស់​យ៉ាង​ ទូលំទូលាយ​ពេញពិភពលោក មិន​ថា​នៅ អាស៊ី អាហ្វ្រិក អាមេរិក ឬ​អឺរ៉ុប​ទេ។ សារធាតុ​បែប​នេះ ចែក​ជា​បី​ប្រភេទ​ធំៗ ៖ សារធាតុ​បន្ថែម​ធម្មជាតិ (ចម្រាញ់​ចេញ​ពី​ពិភព​​រ៉ែ រុក្ខជាតិ និង​សត្វ) សារធាតុ​សំយោគ (ផលិត​ឡើង​ ឱ្យ​ដូច​ធម្មជាតិ ព្រោះការ​ទាញ​យកសារធាតុ​ពី​ធម្មជាតិ​ពិតៗមាន​តម្លៃ​ខ្ពស់)​ និង​ទី​បី​គឺ​សារធាតុ​បន្ថែម​សម្បនិម្មិត (គ្មាន​ក្នុង​ធម្មជាតិ​តែ​ ជា​ការ​បង្កើត​ថ្មី​ទាំង​ស្រុង)។

បញ្ជី​ឈ្មោះ​សារធាតុគីមី​បន្ថែម​ក្នុង​ចំណី​អាហារ​មាន​វែង​ណាស់ និង​អាច​សម្គាល់​បាន តាម​រយៈ​ឈ្មោះ​ជា​លេខ​កូដ តំណាង​ដោយ​អក្សរ​ E និង​មាន​លេខ​នៅពីក្រោយ ឧទាហរណ៍ អឺ១០០​អឺ១០១ ... ជាសារធាតុ​សម្រាប់​ដំឡើង​ព៌ណ (ល័ក្ត) សារធាតុ​បន្ថែម​សម្រាប់​លើក​រសជាតិ ដ៏​​ល្បី​ល្បាញ​ជាង​គឺ​ E២៦១ ដែល​គ្មាន​អ្វី​ក្រៅ​ ពី​​​ប៊ីចេង ជា​ភាសា​ខ្មែរ​នោះ​ទេ។

ប្រសិន​បើ​យើង​យក​ចិត្ត​ទុក​ដាក់​អាន​ព័ត៌មាន​ នៅ​លើ​ប្រអប់​ កំប៉ុង​ ឬ​ដបចំណីអាហារ ផលិត​ក្នុង​ប្រទេស ឬ​មក​ពី​ក្រៅ​ប្រទេស ដែលគោរព​បទដ្ឋាន​សុខភាព​ចំណី​អាហារ​ នោះ​លោក​អ្នក​នឹង​ឃើញ​ មាន​យ៉ាង​ច្រើន​ក្រុម​ពពួក​ E...។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ដែល​គិត​គូរ​ និង​យល់​ដឹង​ខ្លាំង​អំពី​បញ្ហា​អនាម័យ​ចំណីអាហារ តែង​ចៀស​វាង មិន​បរិភោគ​ឧស្សាហកម្ម ដោយ​ខ្លាច​ក្រុម​នេះ​ប្រព្រឹត្ត​ល្មើស​ ឬ​មិន​គោរព​បទ​ដ្ឋាន​សុខភាព​ត្រឹម​ត្រូវ ដោយ​ងាក​មក​ផ្តល់​តម្លៃ​ដល់​​​អាហារ​ ផលិត​ជា​លក្ខណៈ​គ្រួសារ​ ធ្វើ​ឡើង​ដោយ​ដៃ​របស់​សមាជិក​គ្រួសារ។ ម្ហូប​អាហារ​បើដាក់​ប៊ីចេង​ជា​ក៏​មាន​កំរិត​តិច​តួច​ដែរ​។

​លោក​វេជ្ជបណ្ឌិត​ ឡោ គីម​សុង គ្រូពេទ្យ​ជំងឺ​ទូទៅ ឯកទេស​ប្រទេស​ក្តៅ សូម​ណែនាំ និង​រំលឹក​ជូន​លោក​អ្នក​នាង​ខ្លះៗ ជាពិសេស​ចំពោះ​អ្នក​មាន​ជំងឺ​លើស​ឈាម​ជាប់​ប្រចាំ​កាយ​ ឱ្យ​គិត​នឹង​ដល់​ការ​កំរិត​បរិមាណ​នៃ​ការ​ប្រើ​ប្រាស់​​​ប៊ីចេង ក្នុង​ម្ហូប ដើម្បី​ចៀសវាង​ការ​បរិភោគ​ប្រៃ​ពេក។

​ ឥលូវ​នេះ​លោក​អ្នក​នាង​បានស្គាល់​និង​​ជ្រាប​ហើយ អំពី​សារធាតុ​បន្ថែម​សម្រាប់​ដាក់​ក្នុង​ចំណី​អាហារ​។ លោក​អ្នក​នាង​អាច​បន្ត​ទម្លាប់​ ​ប្រើប្រាស់​ប៊ីចេង​ជា​ប្រចាំ​រាល់​ថ្ងៃ​​ទៅ​ ឬ​បញ្ឈប់​សកម្មភាព​នេះ ទៅ​តាម​ការ​ពិចារណា​តាម​សម្រួល​ចុះ៕

អាកាសធាតុ ត្រជាក់ខ្លាំង នៅសៀមរាប លោកវេជ្ជបណ្ឌិត ផ្ដល់អនុសាសន៍ ឲ្យការពារ សុខភាព ចំពោះ កុមារ និងមនុស្ស ចាស់ជរា

E-mail Print PDF

ប្រភពមកពី Dap-news: នៅរាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះ រហូតដល់ ពេញមួយថ្ងៃ ឈានចូលដល់ ព្រលប់នេះ អាកាស ធាតុនៅខេត្តសៀមរាប ហាក់មានភាព ត្រជាក់ខ្លាំងសម្រាប់ បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវអន្តរជាតិ ផងដែរ ។ អាកាសធាតុត្រជាក់បែបនេះ ដែលកម្រមានក្នុងប៉ុន្មាន ឆ្នាំចុងក្រោយ បានធ្វើឲ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ភាគច្រើន ត្រូវការពាក់អាវការពារ អាកាសធាតុត្រជាក់ បែបនេះ ហើយលោកវេជ្ជបណ្ឌិត ផ្ដល់ អនុសាសន៍ ឲ្យការពារ សុខភាព ចំពោះ កុមារ និងមនុស្សចាស់ជរា ។ សូមបញ្ជាក់ថា កាលពីរាត្រី និងរំលងអធ្រាត្រថ្ងៃទី១៦ ខែឆ្នាំដដែល មានភ្លៀងបង្អុរចុះគួរសម លុះដល់រាត្រី ថ្ងៃទី១៧ មានខ្យល់ត្រជាក់បក់ខ្លាំងផងដែ។ ហើយដល់ពាក់កណ្ដាលអធ្រាត្រអាកាស ធាតុកាន់តែត្រជាក់ខ្លាំង រហូតដល់ ពេលព្រឹកព្រលឹម ដែលអ្នកធ្វើដំណើរ ដោយស្មើជើង កង់ ម៉ូតូ និងអ្នកនៅកណ្ដាលវាល បាន ទទួលរងនូវ អាកាសធាតុត្រជាក់ ស្ទើររណ្ដំថ្គាម ដែលភាគច្រើនតម្រូវឲ្យពាក់អាវធំ ការពារអាកាស ធាតុត្រជាក់ បែបនេះ ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មាន ដែលបានបង្ហាញតាម គេហ័ទំព័រ អាកាសធាតុ អន្តរជាតិ ភាគច្រើន បាន បង្ហាញថា នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦, ១៧ និង ១៨ ខែធ្នូ សីតុណ្ហភាព ជាមធ្យមប្រមាណ ២០°C (អង្សារសេ) ខ្ពស់បំផុត ២៣°C និងទាបបំផុត ១៨°C និងមានល្បឿនខ្យល់ បក់ជា មធ្យម ១៤គ.ម ក្នុងមួយម៉ោង ចំណែកឯនៅតំបន់ខ្លះ ដូចជាតំបន់ព្រៃ ភ្នំ បឹង អាចឈានដល់ សីតុណ្ហភាព ទាបបំផុត ចន្លោះពី ១៥°C  ̵ ១៦°C នៅពេលរាត្រី ។
ចំណែកក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនៅលើគេហ៏ទំព័ររបស់ខ្លួន ថា នៅថ្ងៃទី១៧ ខែធ្នូ នៅខេត្តសៀមរាប សីតុណ្ហភាព មានចន្លោះខ្ពស់បំផុត ៣០°C (អង្សារសេ) នៅពេលថ្ងៃ និង ទាបបំផុត ២០°C នៅពេលរាត្រី ។ តែទោះជាយ៉ាងណាក៏ដោយជាក់ស្ដែងនៅខេត្តសៀមរាប ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេចរ បានទទួលរងនូវ អាកាសធាតុត្រជាក់នេះហើយដែរ ។
បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានមាន ប្រសាសន៍ ប្រាប់អ្នកយកព័ត៌មាន នៃមជ្ឈមណ្ឌលដើមអម្អិល ថា ចំពោះអាកាសធាតុត្រជាក់អញ្ចឹង វាអាច បណ្ដាលឲ្យមានជម្ងឺផ្លូវដង្ហើម ចំពោះ កុមារ និងមនុស្សចាស់ ព្រមទាំងអ្នកដែលមានសុខភាពមិនសូវល្អផងដែរ ។ ក្នុងនោះអ្នកដែលមានជម្ងឺផ្លូវដង្ហើមស្រាប់ ក៏អាចបណ្ដាលឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរផងដែរ បើមិនមាន ការការពារសុខភាព ។
ហើយម្យ៉ាង វាអាចជះឥទ្ធិពលអាក្រក់ ដល់អ្នកដែលមានជំងឺហើត បញ្ហាសួត បញ្ហាបេះដូង ស្រាប់ គឺវារឹតតែ ធ្ងន់ធ្ងរ នៅពេលដែលមានអាកាសធាតុត្រជាក់បែបហ្នឹង ។ លោកបញ្ជាក់ថា អាកាសធាតុត្រជាក់ដូចព្រឹកមិញ សម្រាប់ប្រជាពលរដ្ឋខ្មែរយើង គឺត្រជាក់ហើយ ពិសេសប្រជាពលរដ្ឋដែលលោករស់នៅតាមជនបទ និង ជ្រកក្នុងផ្ទះមិនសូវគត់មត់នោះ ។
ជាអនុសាសន៍លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គួរតែគ្រប់ក្រុមគ្រួសារត្រូវមានការបង្ការ និងការពារ ពីអាកាសធាតុត្រជាក់បែបនេះ ពិសេសចំពោះ កុមារ និងមនុស្សចាស់ជរា ព្រមទាំងអ្នកដែលមានជំងឺផ្លូវដង្ហើម បញ្ហាសួត បញ្ហាបេះដូងស្រាប់ហើយនោះ ។ គឺ ឲ្យពួកគាត់ឆាប់ចូលសំរាន្ដ និងកុំឲ្យងូតទឹកត្រជាក់នៅពេលយប់ ហើយបើមានបញ្ហា ចំពោះសុខភាព សូមប្រញ៉ាប់អញ្ជើញទៅមណ្ឌលសុខ ឬ មន្ទីរពេទ្យ ដើម្បីជួប ពិភាក្សាជាមួយ លោកគ្រូពេទ្យ ពិសេសអ្នកដែលមានបញ្ហាសុខភាព មិនគួរប្រើប្រាស់ថ្នាំ ដែលគ្មានវេជ្ជ បញ្ជាត្រឹមត្រូវនោះទេ ៕

ដឹងទេថា​ផ្លែប៉ោម ក៏អាចជួយដល់ជំងឺបេះដូងបានដែរ

ប្រភពមកពី Khmerload:ពុធ ១៨ ធ្នូ, ២០១៣ ម៉ោង ០៩:១០
ផ្លែប៉ោម ជាផ្លែមួយដែលសំបូរជាតិសរសៃខ្ពស់ អាចជួយដល់សរីរាង្គ ក្នុងសារពាង្គកាយបានច្រើន។ យ៉ាងណាមិញ តើអ្នកដឹងទេថា ផ្លែប៉ោម ក៏អាចជួយការពារ ដល់ជំងឺគាំងបេះដួងបានដែរ។ ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពីអត្ថប្រយោជន៍ នៃផ្លែប៉ោម ដែលអាចជួយដល់អ្នកបាន។
តាមការស្រាវជ្រាវនៅសាកល វិទ្យាល័យ Oxford University បានអោយដឹងថាមនុស្សចាប់ពីអាយុ ៥០ឆ្នាំឡើងទៅ ដែលតែងតែបរិភោគផ្លែប៉ោម ជារៀងរាល់ថ្ងៃ ពួកគាត់ពិត ជាមានភាពខ្លាំងក្លា ដោយមិនចាំបាច់លេបថ្នាំកម្លាំងជាប្រចាំនោះទេ។ ដោយតាមសំដីលោកគ្រូពេទ្យ នៅសាកលវិទ្យាល័យ Oxford University ឈ្មោះថា Adam Briggs បាននិយាយថា៖ "គ្រាន់តែ ផ្លែប៉ោមមួយផ្លែ វាមិនត្រូវការប្រើពេលយូរមកទំពារវាទេ ហើយថែមទាំងជាថ្នាំមួយ ដែលអាចការពារជំងឺបេះដូង បានមួយកំរិតទៀតផង។ ដូច្នេះអ្នកគួរតែបរិភោគ ឬ ពិសារវាជារៀងរាល់ថ្ងៃ ជាជំនួយដល់បេះដូងរបស់អ្នក។"
ជាការពិតណាស់ផ្លែប៉ោម មិនត្រឹមមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងជួយការពារពីជំងឺគាំង បេះដូងបាន។ វាពិតជាមានប្រយោជន៍ សំខាន់ណាស់សំរាប់មនុស្សគ្រប់រូប ជាពិសេសមនុស្សមានវ័យចំណាស់ដែល ត្រូវតែពិសារផ្លែប៉ោម ក្នុងមួយថ្ងៃ ១ រឺ ២ផ្លែ។ ចុះចំពោះប្រិយមិត្តបានបរិភោគ ផ្លែប៉ោមដើម្បីទទួលបានសុខភាពល្អហើយ រឺនៅ?

ពុធ ១៨ ធ្នូ, ២០១៣ ម៉ោង ០៩:១០ផ្លែប៉ោម ជាផ្លែមួយដែលសំបូរជាតិសរសៃខ្ពស់ អាចជួយដល់សរីរាង្គ ក្នុងសារពាង្គកាយបានច្រើន។ យ៉ាងណាមិញ តើអ្នកដឹងទេថា ផ្លែប៉ោម ក៏អាចជួយការពារ ដល់ជំងឺគាំងបេះដួងបានដែរ។ ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពីអត្ថប្រយោជន៍ នៃផ្លែប៉ោម ដែលអាចជួយដល់អ្នកបាន។
តាមការស្រាវជ្រាវនៅសាកល វិទ្យាល័យ Oxford University បានអោយដឹងថាមនុស្សចាប់ពីអាយុ ៥០ឆ្នាំឡើងទៅ ដែលតែងតែបរិភោគផ្លែប៉ោម ជារៀងរាល់ថ្ងៃ ពួកគាត់ពិត ជាមានភាពខ្លាំងក្លា ដោយមិនចាំបាច់លេបថ្នាំកម្លាំងជាប្រចាំនោះទេ។ ដោយតាមសំដីលោកគ្រូពេទ្យ នៅសាកលវិទ្យាល័យ Oxford University ឈ្មោះថា Adam Briggs បាននិយាយថា៖ "គ្រាន់តែ ផ្លែប៉ោមមួយផ្លែ វាមិនត្រូវការប្រើពេលយូរមកទំពារវាទេ ហើយថែមទាំងជាថ្នាំមួយ ដែលអាចការពារជំងឺបេះដូង បានមួយកំរិតទៀតផង។ ដូច្នេះអ្នកគួរតែបរិភោគ ឬ ពិសារវាជារៀងរាល់ថ្ងៃ ជាជំនួយដល់បេះដូងរបស់អ្នក។"
ជាការពិតណាស់ផ្លែប៉ោម មិនត្រឹមមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងជួយការពារពីជំងឺគាំង បេះដូងបាន។ វាពិតជាមានប្រយោជន៍ សំខាន់ណាស់សំរាប់មនុស្សគ្រប់រូប ជាពិសេសមនុស្សមានវ័យចំណាស់ដែល ត្រូវតែពិសារផ្លែប៉ោម ក្នុងមួយថ្ងៃ ១ រឺ ២ផ្លែ។ ចុះចំពោះប្រិយមិត្តបានបរិភោគ ផ្លែប៉ោមដើម្បីទទួលបានសុខភាពល្អហើយ រឺនៅ?

ខ្មែរ​ពីរ​រូប​ជិះ​កង់​១០០០​គីឡូម៉ែត្រ!

អគ្គនាយក​​​ក្រុមហ៊ុន​ Sabay Digital Corp​ លោក​ ជី សិលា​ និង​ប្រធាន​ក្រុមហ៊ុន​ SmallWorld ​លោក​ ធុល ឬទ្ធី​ ចាប់ចេញដំណើរ​នៅប្រឹកនេះហើយ សម្រាប់បេសកកម្ម ជិះ​កង់​ចម្ងាយ​១០០០​គីឡូម៉ែត្រ​​ជុំវិញ ក្នុង​ប្រទេស​កម្ពុជា។
ដោយ​ចេញ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញកាលពីម៉ោង៨ព្រឹក​នេះ​ លោក​ ជី សិលាបាន​មាន​ប្រសាសន៍​តាម​ទូរសព្ទ​ឲ្យ​ដឹង​ថា​ ​លោក​ជិះ​កង់​ដល់​ព្រែក​ក្ដាម​ហើយ។
លោកថា​ការ​ជិះ​កង់​ក្នុង​ចម្ងាយ​ផ្លូវ​១០០០​គីឡូម៉ែត្រ​នេះ​ គឺ​ពុំ​​មែន​​ជា​គម្រោង​អ្វី​ទេ។
“ដោយសារ​យើង​ធ្វើ​ការ​ច្រើន​​មិន​សូវ​បាន​សម្រាក​ ដល់​ពេល​យើង​បាន​សម្រាក​អីចឹង​ យើង​ចង់​ជិះ​កង់​កម្សាន្ត​ឲ្យ​បាន​ស្គាល់​ស្រុក​ទេស​របស់​យើង​ឲ្យ​កាន់​តែ​ ច្រើន”។
លោក​ ជី សិលា​
លោក​ ធុល ឬទ្ធី​
គម្រោង​របស់​លោក​ គឺ​ជិះ​កង់​ជុំ​វិញ​បឹង​ទន្លេសាប​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​ ឆ្ពោះ​ទៅ​ខេត្ត​កំពង់ធំ​ រួច​បន្ត​ទៅ​ខេត្ត​សៀមរាប។ លោក​ថា​ លោក​អាច​នឹង​ឆ្ពោះ​ទៅ​​កាន់​ខេត្ត​ឧត្តរមានជ័យ​ មុន​នឹង​ត្រឡប់​មក​​តាម​ផ្លូវ​ជាតិ​លេខ​៥​ ដោយ​ឆ្លង​កាត់​ខេត្ត​បន្ទាយមានជ័យ​ បាត់ដំបង​ ពោធិ៍សាត់​ និង​ខេត្ត​កំពង់ឆ្នាំង​ ត្រឡប់​មក​រាជ​ធានី​ភ្នំពេញ​វិញ។
អគ្គនាយក​​​ក្រុមហ៊ុន​ ​Sabay ​រូប​នេះ​បញ្ជាក់​ថា៖ “យើង​គ្រោង​ជិះ​មួយ​ថ្ងៃ​ ១០០​គីឡូម៉ែត្រ។ ស្ថានភាព​ហាក់​​លំបាក​បន្តិច​ ដោយសារ​អាកាសធាតុ​ត្រជាក់​ ដូច្នេះ​​​យើង​នឹង​​ចំណាយ​ពេល​ប្រហែល​ជា​១០​ថ្ងៃ”៕
កន្លង​មក​ គេ​សង្កេត​ឃើញ​ភាគ​ច្រើន​តែ​ជន​បរទេស​ទេ​ ដែល​និយម​ជិះ​កង​ផ្លូវ​ឆ្ងាយ​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ ក៏​មាន​ប្រជាជន​ខ្មែរ​ខ្លះ​ ចាប់​អារម្មណ៍​នឹង​ការ​ជិះ​កង់​បែប​នេះ​ដែរ។ ជាក់​ស្ដែង​ ក្នុង​ឱកាស​សម្រាក​បុណ្យ​ឆ្លង​ឆ្នាំ​នេះ​ លោក​ ជី សិលា​ និង​​លោក​ ធុល ឬទ្ធី​ បាន​ជ្រើស​រើស​ជិះ​កង់​កម្សាន្ត​ចម្ងាយ​១០០០​គីឡូម៉ែត្រ​ឯណោះ៕

Tuesday, November 26, 2013

ពស់ទាំង ១០ប្រភេទ ដែលមានពិសខ្លាំងបំផុតលើលោក

ប្រភពពី Khmerload 
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៧:២៤
សត្វពស់គឺជាពូជសត្វអាសិរ្ពិស ដែលអាចឆក់យកជីវិតមនុស្សសត្វ បានយ៉ាងងាយបំផុត។ រាល់ពេលដែលមនុស្សត្រូវបានវាចឹក ពិសរបស់វាដែលនៅនឹងចង្កូម នឹងធ្វើទុកឲ្យយើងស្លាប់ ក្នុងរយៈពេលយូរ ឬ ឆាប់ តែក៏មានសត្វពស់មួយចំនួនតូច គ្មានពិសដែរ។
ថ្ងៃនេះ ខ្មែរឡូតនឹងនាំមកនូវ សត្វពស់ពិសខ្លាំងបំផុត ទាំង១លើលោកជូនប្រិយមិត្តឲ្យបានដឹង៖
១0. ពស់កន្ទុយកណ្ដឹង (Rattlesnake)
នេះគឺជាពស់តែមូយគត់ នៅក្នុងបញ្ជីសត្វគ្រោះថ្នាក់របស់អាមេរិក ពស់កន្ទុយកណ្ដឹងនេះ ងាយស្រួលក្នុងការ កំណត់អត្តសញ្ញាណជាទីបំផុត ព្រោះនៅត្រង់កន្ទុយរបស់វា មានបញ្ចេញសម្លេងក្រឹងៗដូចជាកណ្ដឹង។ ពស់កន្ទុយកណ្ដឹង អាចចឹកមនុស្សបានត្រឹម ២/៣នៃដងខ្លួន។ ពិសរបស់វាអាចធ្វើឲ្យ ធ្វើឲ្យឈាមកកដុំៗ និងអាចបណ្ដាលឲ្យបាត់បង់ជីវិត ព្រោះពេលដែលត្រូវពិសរបស់វា ធ្វើឲ្យយើងពិបាកក្នុងការដកដង្ហើម ខ្វិនដៃជើង ហូរឈាមខ្លាំង និងរោគសញ្ញាដ៏ទៃទៀត តែភាគច្រើនមនុស្ស ឬ សត្វដែលត្រូវបានវាចឹកហើយ តែងតែត្រូវស្លាប់។

៩. ពស់ពិសតូច (Death Adder)
ពស់ពិសប្រភេទនេះ គេតែងតែប្រទះឃើញនៅក្នុងប្រទេសអូស្ដ្រាលី និង New Guinea វាចូលចិត្តសំលាប់សត្វដ៏ទៃ និងសត្វពស់ដ៏ទៃទៀត ដោយការពួនស្ទាក់។ រូបរាងរបស់វាស្រដៀងទៅនឹងពស់វែក (Viper) ដែរ គ្រាន់តែនៅត្រង់ក្បាលរបស់វា មានរាងត្រីកោណ ហើយខ្លី និងខ្លួនបត់បែន។ ពិសរបស់វាមានប្រហែល ៤០-១០០មីលីក្រាម តែពិសរបស់វា អាចសម្លាប់ជីវតមនុស្សបាន ហើយគ្រោះថ្នាក់បំផុត ព្រោះពិសរបស់វាធ្វើការវាយប្រហារ ផ្នែកកោសិកាប្រសាទ មនុស្សសត្វនឹងស្លាប់ ក្នុងរយៈពេល ៦ម៉ោងក្រោយពីត្រូវវាចឹក។

៨. ពស់វែក (Vipers)
ពស់វែកអាចរកបាន នៅគ្រប់ទីកន្លែង តែពស់វែកដែលមានពិសខ្លាំងគឺពស់វែក Saw Scaled Viper និងពស់វែក Chain Viper ដែលមាននៅតំបន់អាស៊ី ប្រទេសឥណ្ឌា និងចិន។ នៅពេលដែលត្រូវវាចឹក យើងនឹងមានការឈឺចាប់ត្រង់មុខរបួស ហើយមុខរបួសក៏ចាប់ផ្ដើមហើម ហើយឈាមក៏ចាប់ផ្ដើមហូរ ធ្វើឲ្យចង្វាក់បេះដូងធ្លាក់ចុះ។ ការឈឺចាប់អាចមានរហូតដល់ ២ ទៅ ៤សប្ដាហ៍ ហើយស្នាមហើមវិញពី ៤៨ឥ៧២ម៉ោង អ្នកនឹងអាចស្លាប់ក្នុងកំឡុងពេល ១-១៤ថ្ងៃ។

៧. ពស់វែកភីលីពីន (Philippine Cobra)
ចំពោះប្រភេទសត្វពស់វែក (Cobra) ប្រហែលជាមិនមាននៅក្នុងពស់ពិសសាហាវនោះទេ តែចំពោះពស់វែកភីលីពិន (Philipine Cobra) គឺជាពស់ពិសដ៏សាហាវ។ ពិសរបស់វាអាចសម្លប់ជីវិបាន ក្នុងរយៈពេល៣០នាទី មិនដូចពស់វែក (Cobra) ដទៃទៀតឡើយ រីឯប្រវែងរបស់វាអាចមានដល់ ៣ម៉ែត្រ។

៦. ពស់ស្បែកខ្លា (Tiger Snake)
ភាគច្រើនពស់ប្រភេទនេះ មាននៅប្រទេសអូស្ដ្រាលី ពិសរបស់វាប៉ះពាល់ខាងប្រពន្ធ កោសិកាប្រសាទខ្លាំងផុត អាចសម្លាប់ជិវិតមនុស្សសត្វ ក្នុងរយៈពេល ៣០នាទី ។

៥. ពស់ពិសពណ៌ខ្មៅ (Black Mamba)
ពស់ពិសពណ៌ខ្មៅនេះ ភាគច្រើនមាននៅឯទ្វីបអាហ្វ្រិក វាគឺជាប្រភេទសត្វពស់វាយប្រហារ លើសពីនេះវាគឺជាសត្វពស់ ដែលវារលើគោកលឿនបំផុតលើលោក ២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ពស់ដ៏គួរឲ្យខ្លាចនេះ អាចចឹកសំលាប់មនុស្សសត្វ ១២ដង ក្នុងមួយលើក រីឯពិសរបស់វាចឹកម្ដង អាចសម្លាប់មនុស្សបានពី ១០-២៥នាក់ ព្រោះពេលដែលវាចឹកម្ដង់ អាចបញ្ជូនពិសចូលទៅក្នុងរាងកាយ ៤០០មីលីក្រាម និងស្លាប់ក្នុងរយៈពេល ១៥-៣០នាទី។

៤. ពស់ Taipan
ពស់ប្រភេទនេះក៏មានច្រើន នៅឯប្រទេសអូស្ដ្រាលីដែរ។ ពិសរបស់វាអាចសម្លាប់កណ្ដុរ ១២,០០០ក្បាល។

៣. ពស់ខៀវ (Blue Krait)
ពស់នេះមាននៅតាមប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសឥណ្ឌូនេស៊ី វាសម្លាប់សត្វដ៏ទៃ និងពស់ដ៏ទៃទៀតជាហារ តែពេលខ្លះក៏សម្លាប់គ្នាវាដែរ។ ពិសរបស់វាខ្លាំងជាពស់វែក Cobra ៦ដង។

២. ពស់ត្នោតភាគខាងកើត (Eastern Brown Snake)
នេះគ្រាន់តែជាឈ្មោះមួយ ដែលគេដាក់ឲ្យវាតែប៉ុណ្ណោះ កុំទៅខ្វល់ពីឈ្មោះរបស់វា ពិសរបស់ ១/១៤,០០០ អាចគ្រប់គ្រាន់នឹងសម្លាប់ មនុស្សម្នាក់បាន។ វាគឺជាពស់ពិសសាហាវទី២ បន្ទាប់ពីពស់ Taipan។

១. ពស់ Inland Taipan
នេះគឺជាពស់ពិសខ្លាំងបំផុតលើលោក វាអាចបាញ់ពិសបាន ១១០មីលីក្រាម អាចសម្លាប់មនុស្សបាន ១០០នាក់ ឬ ២៥០,០០០កណ្ដុរ។